website_news:2018110106

ពលរដ្ឋខ្មែរម្នាក់ត្រូវអាជ្ញាធរថៃដោះលែងឱ្យមានសេរីភាពវិញ

https://kohsantepheapdaily.com.kh/ កោះសន្តិភាព ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៣:៣៤ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានធ្វើការដោះលែងពលរដ្ឋខ្មែរម្នាក់ឱ្យមានសេរីភាព បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដោយចោទពីបទឆ្លងដែនសុខច្បាប់ នាំខ្លួនយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញ តាមមាត់ច្រកទ្វារអន្តរជាតិជាំ កាលពីវេលាម៉ោង០១រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

យោងតាមសម្តីពលរដ្ឋខ្មែរដែលក្រុមអាជ្ញាធរថៃធ្វើការដោះលេងនោះឈ្មោះ តាន់ ភាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រែតាគុយ ឃុំពោធិចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយសារតែខ្លួនក្រីក្រពេក ទើបឆ្លងដែនចូលទៅក្នុងទឹកដីថៃរុករកកាប់ឈើគ្រញូងយកមកលក់ ដើម្បីដោះស្រាយនូវជីវភាពក្នុងគ្រួសារ ។ រូបគាត់បញ្ចាក់ថា មូលហេតុដែលអាជ្ញាធរថៃប្រញាប់ធ្វើការដោះដោយសារតែរូបខ្លួនមិនមានវត្ថុតាងដូចជា រណា កាំបិត ពូថៅ ឬឈើនៅជាប់នឹងខ្លួន ។

មន្ត្រីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិបានឱ្យដឹងថា ក្រោយពីបានទទួលប្រជាពលរដ្ឋខ្មែរ សមត្តកិច្ចបានធ្វើការអប់រំ រួចឱ្យវិលត្រលប់ទៅជួបជុំក្រុមគ្រួសារវិញក្នុងថ្ងៃដដែល ៕

website_news/2018110106.txt · Last modified: 2018/01/16 17:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki