website_news:2018110505

កម្ពុជានិងថៃសហការគ្នាជួយពលករចំណាស្រុកខ្មែរ

https://wmc.org.kh/ ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ ក្នុងសិក្ខាសាលានៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃ អង្គការ ទី ៨ ខែ ឧសភានេះ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ សហការគ្នាយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីជួយឲ្យពលករខ្មែរចំណាក ស្រុកប្រកបដោយសុវត្ថិភាពនៃអំពីការជួញដូរមនុស្ស និងការពារសិទ្ធិការងាររបស់ពួកគេកាន់តែមានប្រសិទ្ធភាព។ នេះបើតាម កាសែត Bangkok Post។ កិច្ចការនេះរដ្ឋាភិបាលទាំងពីរទទួលបានពីគម្រោងជំនួយពីសហភាពអឺរ៉ុប (EU) ហៅថា គម្រោង MIG-RIGHT។ គម្រោងនេះគាំទ្រ និងជួយការពារសិទ្ធិពលករចំណាកស្រុកខ្មែរធ្វើការងារនៅប្រទេសថៃ ហើយទប់ស្កាត់អំពើហិង្សា និងការជួញដូរមនុស្ស។ លើសពីនេះគម្រោងនេះក៏នឹងជួយដោះស្រាយបញ្ហាដល់ពលករ ចំណាកស្រុកខ្មែរចូលទៅប្រទេសថៃ ដោយខុសច្បាប់ផងដែរ។ នេះបើតាម កាសែត Bangkok Post ។ ការសែតថៃបញ្ជាក់ថា បើតាមតួរលេខរបស់រដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ពលករជាង ៩០ ភាគរយ ក្នុងចំណោមពលករ ចំណាកស្រុកខ្មែរបម្រើការងារនៅប្រទេសថៃ ១ លាន ២ សែន នាក់ ប៉ុន្តែពលករតិចជាង ៣០ ភាគរយ ក្នុងចំណោមនោះកំពុងចំណាកស្រុកទៅថៃតាមច្រកទ្វារអន្តរជាតិនានារបស់រដ្ឋាភិបាលកម្ពុជា។

បើតាមការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ (UNODC) ឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាដែលចង់ចូលទៅរកការងារធ្វើនៅប្រទេសថៃក្រោមកិច្ចព្រមព្រៀងទ្វេភាគីត្រូវបង់ប្រាក់ចន្លោះពី ៦០០ ដុល្លារ ទៅ ៧៥០ ដុល្លារក្នុងម្នាក់។ តែជាមួយគ្នានេះ របាយការណ៍របស់អង្គការ Human Right Watch ក្រោមចំណងជើងថា«ការរំលោភសិទ្ធិ និងធ្វើការដោយបង្ខំនៅឧស្សាហកម្មនេសាទក្នុងប្រទេសថៃ» ចេញផ្សាយនៅដើមឆ្នាំ ២០១៨ រកឃើញថា ពលរខ្មែរ និងភូមា រងការរំលោភបំពាន់សិទ្ធិ និងការជួញដូរមនុស្ស រួមទាំំងការបើកប្រាក់ខែមិនទៀងទាត់ និងទទួលបានកម្រៃទាប។ លើសពីនេះ ពលករទាំងនោះខ្វះការគាំពារផ្នែកច្បាប់នោះទេ។ Human Right Watch អះអាងថា ពលករធ្វើការលើទូកនេសាទនៅប្រទេសថៃប្រមាណ ៥ ម៉ឺននាក់ត្រូវបានរំលោភសិទ្ធិធ្ងន់ធ្ងរ ហើយនៅឆ្នាំ ២០១៥ រដ្ឋាភិបាលថៃរកមិនឃើញសូម្បី មួយករណីក្នុងចំណោមពលករជាង ៤៧ម៉ឺននាក់ ត្រូវបានបង្ខំឲ្យធ្វើការហួសកម្លាំង។

កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់ប្រសាសន៍មន្ត្រីតំណាងនាយកដ្ឋានការពារពលកម្ម និងសុខមាភាពនៃក្រសួងការងារថៃ ឲ្យដឹងថា ច្បាប់ថ្មីបានតឹងរឹងដោយការពារពលករលើទូកនេសាទ និងពលកម្មផ្នែកផ្សេងទៀត បានអនុម័តរួចរាល់ហើយ។ មន្ត្រីតំណាងនាយកដ្ឋានការពារពលកម្ម និយាយថា ច្បាប់ថ្មីនេះតម្រូវឲ្យនយោជិក និងនយោជកចុះកិច្ចសន្យា ក្នុងការផ្ទេរប្រាក់ដោយផ្ទាល់តាមរយៈធនាគារ។ និយោជិក ឬថៅកែ ត្រូវរក្សាទុកកំណត់ត្រាត្រឹមត្រូវ ដើម្បីកត់ត្រា ការបង់ប្រាក់ឲ្យកម្មករចំណាកស្រុក ក្នុងការកាត់បន្ថយការជួញដូរមនុស្ស និងការកេញប្រវ័ញ្ចកម្មករ និងការកើនឡើងទ្វេដងនៃការត្រួតពិនិត្យដោយនាយកដ្ឋាននិងនគរបាលរាជភូមិន្ទថៃ ដើម្បីកាត់បន្ថយការគំរាមកំហែងដល់សិទ្ធិពលករចំណាកស្រុក៕

website_news/2018110505.txt · Last modified: 2018/05/11 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki