website_news:2018110506

នារីពលករខ្មែរម្នាក់ កៀបបម្រាមដៃនិងម៉ាស៊ីនកិនម្សៅ ស្រែកយំយ៉ាងវេទនា

http://www.pheaktraprak.com May 10, 2018

កាលពីវេលាម៉ោង១១:៣០នាទី ថ្ងៃត្រង់ នាថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ មានករណីនារីពលករកម្ពុជាម្នាក់ ឈ្មោះ ឆាគុណ ដូរយ៉ី (ชาคูท โดยี) អាយុ ២៤ ឆ្នាំ សញ្ជាតិខ្មែរ ធ្វើការនៅក្នុងសិប្បកម្មធ្វើនំបុ័ង មួយកន្លែងស្ថិតនៅក្នុងផ្ទះ២៨៥/៤០ ឡូ៨ សង្កាត់ ស៊ូសាក់ ស្រុកស៊ីរាចឆា ខេត្តឈុនបុរី ប្រទេសថៃ បានកើតឧបទ្ទវហេតុរងគ្រោះត្រូវម៉ាស៊ីនកិនម្សៅធ្វើនំបុ័ងកៀបជាប់ម្រាមដៃ ខាងស្ដាំបណ្ដាលឲ្យជាប់គាំងម្រាមដៃ ធ្វើឲ្យនារីរងគ្រោះស្រែកយំដោយក្ដីវេទនា នៅវេលាបន្តបន្ទាប់នារីរងគ្រោះបានភ្នាក់ងារសង្គ្រោះស្រុកស៊ីរាចឆា ជួយអន្តរាគមន៍ ដោះយកម្រាមដៃចេញរួច បញ្ជូនទៅព្យាបាលនៅមន្ទីរសម្ដេចប្រាក់បារមរាចថេវី ដោយសុវត្ថិភាព។ ប្រភពពី÷HotNewsChonburiTV

website_news/2018110506.txt · Last modified: 2018/05/11 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki