website_news:2018110703

ពលរដ្ឋខ្មែរចំនួន៣នាក់ ឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងក្នុងទឹកដី ត្រូវបាន អាជ្ញាធរថៃ បញ្ជូនមកឱ្យកម្ពុជាវិញ

http://cambodiapolice.com/policekh 9:46 pm 10 កក្កដា 2018

ឧត្តរមានជ័យ៖កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់មកឲ្យអាជ្ញាធរកម្ពុជាតាមច្រកអន្តរជាតិជាំ ដែលថៃចាប់ខ្លួនពីបទឆ្លងដែនចូលទៅកាប់ឈើក្រញូងខុសច្បាប់ក្នុងទឹកដីថៃ កាលពីថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១៨ ចូលតាមច្រកជាំផ្សារមឿងម៉ៃ ប្រទេសថៃ។ ប្រជាពលរដ្ឋដែលអាជ្ញាធរថៃបញ្ជូនមកវិញរួមមានទី១-ឈ្មោះ ក្រាយ ចិន្តា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ទី២-ឈ្មោះ ទ្បំ តូច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នា និងទី៣-ឈ្មោះ ហេប ហិល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា។ បច្ចុប្បន្នត្រូវបានសមត្ថ កិច្ចធ្វើការអប់រំឲ្យត្រទ្បប់ទៅលំនៅដ្ឋានវិញរៀងៗ ខ្លួន៕

website_news/2018110703.txt · Last modified: 2018/07/11 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki