website_news:2018111201

ជនជាតិចិនចំនួន៩នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយរូបភាពនិងសម្ភារៈអាសអាភាសនៃកុមារ(តាមប្រព័ន្ធអ៊ីនធើណិត)

http://cambodiapolice.com/policekh/ 4:10 pm 9 ធ្នូ 2018

សៀមរាប៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ-សង្កាត់ស្លក្រាម ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបករណីចែកចាយរូបភាពនិងសម្ភារៈអាសអាភាសនៃកុមារ(តាមប្រព័ន្ធអ៊ីនធើណិត)នៅក្នុងទីតាំងចំនួន ០៣ទីតាំងផ្សេងគ្នាឃាត់ខ្លួនជនជាតិចិន៩នាក់។

ទីតាំងទី១-ផ្ទះលេខ E២១ បុរីអាក់ខេត ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ដោយឃាត់ខ្លួនមនុស្ស០១នាក់ រួមនឹងវត្ថុតាងមួយចំនួន។

២-ផ្ទះវីឡាជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស ០៥នាក់ រួមនឹងវត្ថុតាងមួយចំនួន។

៣-បន្ទប់លេខ៣០៥ ផ្ទះសំណាក់មហាមាន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស០៣នាក់ រួមនឹងវត្ថុតាងមួយចំនួន។ ជនសង្ស័យទាំង០៩នាក់រួមមានៈ

១-PAN ZHIFU ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G៤៣៦៧១៥៧៣ ទិដ្ឋាការប្រភេទទេសចរណ៍។

២-HUANG XINFA ភេទប្រុស កើតឆ្នាំ១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE១៦២៤៨០១ ទិដ្ឋាការប្រភេទទេសចរណ៍។

៣-HUANG FULONG ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC៧៤០១១៥០ ទិដ្ឋាការប្រភេទEB។

៤-WEI JIBO ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២៦២២៩៨៧ ទិដ្ឋាការប្រភេទទេសចរណ៍។

៥-GU SHENGFENG ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២០២៩២០៥ ទិដ្ឋាការប្រភេទទេសចរណ៍។

៦-LI WEIMING ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២០២៩២០៦ ទិដ្ឋាការប្រភេទទេសចរណ៍។

៧-PAN XIADONG ភេទ ប្រុស កើតឆ្នាំ ១៩៨៧ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC២៣០៣៦២១ ទិដ្ឋាការប្រភេទទេសចរណ៍។

៨-PAN ZONGJI ភេទប្រុស កើតឆ្នាំ១៩៨២ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខED១៦៦៧២០៥ ទិដ្ឋាការប្រភេទEI។

៩-DAI GUANGQIANG ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE៦៣៦៩៥៨៤ ទិដ្ឋាការប្រភេទ EI។

បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ ត្រូវបានលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធី ៕

website_news/2018111201.txt · Last modified: 2018/12/11 11:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki