website_news:2018111204

កាន់លិខិតឆ្លងដែនប្រើទិដ្ឋាការ១៤ថ្ងៃចូលមកប្រទេសថៃ ហើយជួលគេទៅតដោយមិនទៅខ្លួនឯង អាចនិងក្លាយទៅជាអ្នកទោសដោយមិនដឹងខ្លួន“

https://www.facebook.com/CMT ពលករខ្មែរ ថ្ងៃពុធទី០៦ខែធ្នូ ឆ្នាំ២០១៨

នារីជនជាតិខ្មែរម្នាក់ឈ្មោះ ពៅ វាន់ណា អាយុ ២៧ឆ្នាំ កាន់លិខិតឆ្លងដែន លេខ N00760894 ត្រូវបានត្រូវកម្លាំងអាជ្ញាធរថៃប្រចាំច្រកអន្តរាជាតិខ្លឡឹកស្រុកអារញ្ញប្រាថេត ធ្វើចាប់ខ្លួនបន្ទាប់អាជ្ញាធរថៃបានរកឃើញថា នៅលើលិខិតឆ្លងដែនរបស់នាងមានវ៉ៃត្រាចេញចូលពីច្រកព្រំដែនឡែមដែលលេខកូដ (B47) តាមកតាមកញ្ជាក់របស់សម្ថកិច្ចត្រានេះសម្ថកិច្ចមិនបានបើកយកមកប្រើការឡើយ។

តាមការរៀបរាប់នាងបានប្រាប់អាជ្ញាធរថៃអោយដឹងថា នាងបានចូលមកធ្វើការនៅឯទីក្រុងបាងកកប្រទេសថៃ រួចហើយមានមេខ្យល់អ្នករត់ឯកសារជាជនជាតខ្មែរ ដោយមិនស្គាល់ឈ្មោះ មកទំនាក់ទំនងនាងទទួលយកលិខិតឆ្លងដែនរបស់នាងទៅវ៉ៃត្រា ដើម្បីបន្ដសុពលភាពស្នាក់នៅក្នុងប្រទេសថៃបន្តទៀត ដោយមិនចាំបាច់សាមីខ្លួនធ្វើដំណើរទៅជាយដែននោះទេ ដោយគិតថ្លៃសេវាកម្មជាប្រាក់ម្ដងចំនួន៣០០០បាត ដោយប្រើពេលវេលាត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ក៏ទទួលបានលិខិតឆ្លងដែនមានស្នាមវ៉ៃត្រារបស់សម្ថកិច្ចអន្ដោប្រវេសន៍ព្រំដែន ដោយនាងមិនដឹងថាជាត្រាក្លែងក្លាយ នាងព្រមទាំងអះអាងទៀតថាមានពលរដ្ឋខ្មែរធ្លាប់ត្រូវក្រុមអ្នករត់ឯកសារពួកនេះបោកអស់ជាច្រើននាក់ និងមានអ្នកខ្លះទៀតចាញ់បោកអស់ប្រាក់រហូតដល់៨០០០បាត។

បច្ចុប្បន្នរូបនាងត្រូវសម្ថកិច្ចថៃធ្វើការចោទប្រកាន់ពីបទប្រើត្រាក្លែងក្លាយរួចកសាងសុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធាន់ការតាមផ្លូវច្បាប់។

website_news/2018111204.txt · Last modified: 2018/12/11 12:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki