website_news:2018120105

ផ្តន្ទាទោសស្ត្រីខ្មែរ និងបុរសចិនម្នាក់ ដាក់គុកម្នាក់ៗ ៨ឆ្នាំ រឿងនាំស្ត្រីខ្មែរលក់នៅចិន

http://www.yobminh.com/ បញ្ញា | January 11, 2018

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក អ៊ី ថាវរៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបាន បើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទទី១ឈ្មោះ ស្រាប លី អេង ភេទ ស្រី អាយុ ៣៤ ឆ្នាំ និង ទី២ឈ្មោះ ជឿង ខាន់ឡុង ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិចិន ដាក់ពន្ធនាគារកំណត់រយៈពេលម្នាក់ ៨ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹងឈ្មោះ យ.ប.ញ ភេទស្រី ចំនួន ២០លានរៀល ពីបទ ការនាំចេញ ដោយ មិន ស្របច្បាប់ ដោយមានគោលដៅប្រព្រឹត្ត នៅរាជធានីភ្នំពេញ អំឡុង ឆ្នាំ ២០១៥ ដល់ ២០១៧ យោងតាម មាត្រា ១០ នៃច្បាប់ បង្ក្រាបអំពើ ជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ។

សូមបញ្ជាក់ថា នៅសវនាការកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទទាំង ២នាក់បានទទួលស្គាល់ថាពួកគេបពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការមែន។ គួររំលឹកថា ជនជាប់ចោទទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិជននៃក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៧ នៅបន្ទប់ជួលលេខ២៦ ផ្លូវលំ ក្បែរ សួនកាណាឌីយ៉ា ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ៕

website_news/2018120105.txt · Last modified: 2018/01/18 17:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki