website_news:2018120203

លោកអូស្មាន ហាស្សាន់៖ ប្រតិកម្មចំពោះ វិទ្យុអាស៊ីសេរីដែលបានផ្សាយព័ត៌មាន ពីការចាប់ខ្លួន លោក អ៊ីស្មាអែល ពិនឧស្មាន គឺពាក់ព័ន្ធនឹងរឿងនយោបាយថាជាការផ្សាយបំភ្លើសដើម្បីកេងចំណេញនយោបាយ

http://nokorwatnews.com/ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានប្រតិកម្មយ៉ាងដាច់អហង្ការ ទៅ កាន់ប្រព័ន្ឋព័ត៍មានអាស៊ីសេរី តាមអនឡាញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ បានចេញព័ត៌មានបែបកេងយក ចំណេញនយោបាយ ខុសពីការពិត ដោយបានផ្សាយថា ការដែលលោក អ៊ីស្មាអែល ពិនឧស្មាន ត្រូវបាន នគរបាល នៃក្រសួងមហាផ្ទៃឃាត់ខ្លួន គឺជារឿងដែលពាក់ព័ន្ធនឹងនយោបាយ ដោយផ្អែកទៅលើការអះអាងដោយអគតិ របស់ អតីតប្រធានក្រុមការងារ គណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោក វណ្ណារិទ្ធ និងជាអតីតតំណាងរាស្ត្រខេត្តកំពង់ចាម ហើយលោកចាត់ទុកថា សារព័ត៌មានមួយនេះ គឺបានចុះផ្សាយក្នុងចេតនាបង្កបរិយាកាសមិនល្អ ហើយ មិនមែនជាសារព័ត៌មាន ដែលឈរ លើវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ និង អព្យាក្រឹត្សនោះទេ។

លោក អូស្មាន ហាស្សាន់ បានប្រតិកម្ម ចំពោះវិទ្យុអាស៊ីសេរីបែបនេះ កាលពីរសៀលថ្ងៃសៅរ៏ ១០រោច ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៨ ក្នុងនាមតំណាងឲ្យសមាជិករាជរដ្ឋាភិបាល បានអះអាងថា៖ តាមពិតលោក អ៊ីស្មាអែល ពិនឧស្មាន ដែលត្រូវ បានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួន គឺមិនមែនពាក់ព័ន្ធនឹងរឿងនយោ បាយសូម្បីតែបន្តិចណាឡើយ ផ្ទុយទៅវិញវាជាការអនុវត្តយ៉ាងត្រឹមត្រូវទៅតាមច្បាប់ របស់កម្លាំងសមត្ថកិច្ច ខណៈជនសង្ស័យរូបនេះ មានការពាក់ព័ន្ធ នឹងករណីបញ្ជូនពលករខុសច្បាប់ទៅបម្រើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត ការជួញដូរមនុស្ស និង ករណីរំលោភបំពានកម្លាំងពលកម្មលើស្រ្តី និងអនីតិជនផងដែរ ។

ការប្រតិកម្មរបស់លោក អូស្មាន ហាស្សាន់ បានធ្វើ ឡើងបន្ទាប់ពី សារពត័ត៌មានអាស៊ីសេរី បានផ្សាយព័ត៌មានមិនពិត បែបកេងចំណេញនយោបាយ ដោយដកស្រង់សំដីរបស់ អតីត ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោក វណ្ណារិទ្ធ និងជាអតីតតំណាងរាស្ត្រខេត្តកំពង់ចាម ដែលបានផ្តល់បទសម្ភាសន៍ ជាមួយអាស៊ីសេរីថា រឿងឃាត់ ខ្លួន ជនសង្ស័យខាងលើជារឿងនយោបាយ ហើយក៏បាន បញ្ជាក់ដោយសម្លេងថា ៖ បាទអាហ្នឹងតាមអ្វីដែលគាត់ធ្លាប់បញ្ជាក់ប្រាប់ខ្ញុំថា(គាត់មានគេបញ្ចុះបញ្ចូលគាត់នៅឯទីលំនៅ របស់គាត់មានការបញ្ចុះបញ្ចូលតែគាត់ មិន ចុះចូល ដោយសារគាត់យល់ថា គាត់មិនអាចធ្វើអ្វីដែលគាត់អាចក្បត់ឆន្ទៈរាស្ត្រអញ្ចឹងគាត់អត់ចូល) ប៉ុន្តែក្រោយមកក៏ស្ងាត់ទៅវិញទៅ ហើយឥឡូវថ្ងៃនេះក៏លឺដំណឹងថាមានការចាប់ខ្លួន ។

សូមបញ្ជាក់ថា៖ ការឃាត់ខ្លួន ជនសង្ស័យ អ៊ីស្មាអែល ពិនឧស្មាន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលពាក្យណ្តឹងរបស់ ពល ការនីរងគ្រោះ ២រូប គឺទី១ កញ្ញាម៉ាត់ សាណាស់ ហៅ រ៉ទស់(អនីតិជន) ត្រូវបានសង្គ្រោះអោយមកដល់កម្ពុជាវិញកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ខណៈស្រ្តីរងគ្រោះទី២ ឈ្មោះ អេង ពៅ ត្រូវបានសង្គ្រោះអោយមកដល់កម្ពុជាវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបាត់ខ្លួន បាត់ ដំណឹងរយៈពេលពី ១២-១៣ឆ្នាំ ដែលអ្នកទាំង២ត្រូវបាន ក្រុមហ៊ុន Accept Group របស់ លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ដែលត្រូវជាឳពុកមារបង្កើតរបស់ជនសង្ស័យ បានបញ្ជូនជនរងគ្រោះខាងលើទៅធ្វើជាស្រ្តីបម្រើការងារផ្ទះដោយខុសច្បាប់ នៅប្រទេសអារ៉ាប៊ីសសាអូឌីត និងត្រូវបានឈ្មួញម្ចាស់ផ្ទះលក់ជាបន្តបន្ទាប់ដោយដោយ កេងប្រវ័ញ្ញកម្លាំងពលកម្មមិនផ្តល់ប្រាក់បៀវត្សក្នុងរយៈពេលជាង១៣ឆ្នាំនេះ

ប្រភពព័ត៍មានពីនគរបាលសមត្ថកិច្ចបានអោយដឹងដែរថា៖ តាមចម្លើយសារភាពជាក់ស្តែងរបស់ជនសង្ស័យ អ៊ីស្មាអែល ពិនឧស្ម័ន គឺរឿងទាំងអស់មានការទាក់ទងទាំងស្រុងជាមួយនឹង លោក អះម៉ាត់ យ៉ះយ៉ា ជាម្ចាស់ក្រុមហ៊ុន ដែល ពេលនេះសមត្ថកិច្ចកំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួន ជាមួយ នឹងបក្សពួកដទៃទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ សំរិត

website_news/2018120203.txt · Last modified: 2018/02/12 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki