website_news:2018120206

ពលករខ្មែរ 27នាក់ ទៀតហើយត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួនបន្ទាប់ពីធ្វើការខុសច្បាប់ការងារ

http://www.prakpheaktra.com February 9, 2018

កម្លាំងអាជ្ញាធរថៃប្រចាំខេត្តឈុមផន ប្រទេសថៃចាប់ខ្លួនពលករខ្មែរនិងភូមាចំនួន២៧នាក់ ក្នុងករណីធ្វើការខុសលក្ខខ័ណ្ឌនៃច្បាប់អនុញ្ញាតការងារ។ កាលពីថ្ងៃព្រហស្បតិ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះកម្លាំងសមត្ថកិច្ចតម្រួតខេត្តឈុមផន ប្រទេសថៃ បានធ្វើការចុះឃាត់ខ្លួនពលករខ្មែរនិងភូមាចំនួន ២៧នាក់ ខណៈកំពុងធ្វើការសំណង់នៅក្នុងការដ្ឋានសាងសង់ហាងទំនើបមួយកន្លែងស្ថិតនៅក្នុងខេត្តឈុមផន ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃបានអោយដឹងថា ក្នុងព្រឹត្តិបត្រការណ៍ចុះចាប់ខ្លួនពលករខុសច្បាប់ខាងលើកម្លាំងអាជ្ញាធរថៃ បានរកឃើញពលករខ្មែរធ្វើការខុសច្បាប់ និងខុសលក្ខខ័ណ្ឌការងារសរុបចំនួន២៧នាក់ ក្នុងនោះមានពលករសញ្ជាតិភូមាចំនួន០២នាក់ផងដែរ។

តាមការរៀបរាប់របស់ពលករទាំងអស់បានដឹងថា ពួកគេទាំងអស់គ្នាទើបតែប្ដូរមកធ្វើការនៅក្នុងខេត្ដឈុមផន នេះបានត្រឹមតែរយ:ពេល០៥ថ្ងៃប៉ុណ្ណោះ ដោយមានថៅកែថៃឈ្មោះ វិសេត ស៊ីធុមម៉ា អាយុ៤៥ឆ្នាំ ជាអ្នកទទួលមកធ្វើការ។ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងធ្វើការតាមស្រាវជ្រាវរកចាប់ខ្លួនថៅកែថៃខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

website_news/2018120206.txt · Last modified: 2018/02/14 11:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki