website_news:2018120207

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចុះអន្តរាគមន៍ ករណីពលករខ្មែរម្នាក់ ធ្លាក់ពីលើអាគារស្លាប់

http://www.prakpheaktra.com February 9, 2018

យោងតាមព័ត៌មានរបស់កាសែតថៃ sanook កាលពីព្រឹកថ្ងៃ ០៩ ខែកុម្ភៈ ឆ្នាំ២០១៨ មាន ពលករកម្ពុជា ១រូប បានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ពីលើអគារកំពុងសាងសង់ជាន់ទី៤ នៅច្រកលេខ៤៣ ផ្លូវប្រារាមកៅ សង្កាត់ហ៊ួម៉ាក ខណ្ឌបាងកាពិ ទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម នាពេលរសៀលក្នុងថ្ងៃដដែលក្រុមការងារទីប្រឹក្សាទទួលលបន្ទុកពលករ តំណាងឱ្យឯកឧត្តមឯកអគ្គរាជទូតនៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃបានចុះមកចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រួសារសព។

ពលករដែលបានស្លាប់បង់ជីវិត មានឈ្មោះ ឆោន ប៉ោច ភេទស្រី កើតនៅឆ្នាំ ១៩៧៦ មានអាសយដ្ឋាន នៅភូមិខ្ទឹង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះក្រុមការងារស្ថានទូត ក៏បានជួយសម្រួលរៀបចំឯកសារ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី នៅព្រះរាជាណាចក្រកម្ពុជាវិញ ដោយនិយោជក ជួយចេញថ្លៃដឹកជញ្ជូនសព និងថ្លៃរៀបចំកម្មវីធីបុណ្យសព។

website_news/2018120207.txt · Last modified: 2018/02/14 11:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki