website_news:2018120208

ចាប់ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចំនួន 26នាក់ និងមធ្យោបាយដំណើរចំនួន 03គ្រឿង

http://www.prakpheaktra.com February 10, 2018

ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ចំនួន២៦នាក់ ត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួន។ កាលពីវេលាម៉ោង១១នាព្រឹកថ្ងៃសៅរ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអាជ្ញាធរតម្រួតអន្តោប្រវេសន៍ខេត្តស្រះកែវប្រទេសថៃ បានធ្វើការបង្ក្រាបរថយន្តដឹកពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចំនួន០៣គ្រឿងព្រមទាំងធ្វើការឃាត់ខ្លួនបានពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចំនួន២៦នាក់ ខណៈពេលកំពុងធ្វើដំណើរដោយរថយន្តខាងលើចេញពីទឹកដីស្រុកអារញ្ញយាថេតឆ្ពោះទៅកាន់ទីក្រុងបាងកកប្រទេសថៃ ។

យោងតាមប្រភពព័ត៌មានរបស់អាជ្ញាធរថៃបានអោយដឹងថាពលរដ្ឋខ្មែរខុសច្បាប់អស់បានធ្វើដំណើរឆ្លងដែនខុសច្បាប់ចូលមកក្នុងប្រទេសថៃតាមរយៈច្រកព្រំដែនធម្មជាតិ ដោយមានមេខ្យល់នាំផ្លូវ និងមានជនជាតិថៃជាអ្នកដឹកជញ្ជូនបន្ដទៅកាន់កន្លែងដែលពលរដ្ឋចំណាកស្រុកទាំងអស់នោះធ្វើការ ដោយគិតតំលៃសេវាកម្មធ្វើដំណើរក្នុងមនុស្សម្នាក់ចាប់ពី១៨០០฿-๒๗๐๐฿ ។ បច្ចុប្បន្នពលរដ្ឋខ្មែរខុសច្បាប់ទាំងអស់ត្រូវបានសមត្ថកិច្ចតម្រួតអន្តោប្រ វេសន៍ខេត្តស្រះកែវឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅអធិការតម្រួតអន្តោប្រវេសន៍ខេត្តស្រះកែវ ជាមួយមេខ្យល់ថៃនិងវត្ថុតាងមានមានរថយន្តToyota revo ចំនួនបីគ្រឿងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018120208.txt · Last modified: 2018/02/14 11:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki