website_news:2018120210

ពលករខ្មែរម្នាក់ ជាប់ពាក់ព័ន្ធក្នុងករណីអាករសម្លាប់ជនជាតិថៃ

http://www.prakpheaktra.com February 11, 2018

ពលករខ្មែរធ្វើការសំណង់នៅក្នុងប្រទេសថៃ០១នាក់ ត្រូវកម្លាំងអាជ្ញាធរថៃតាមចាប់ខ្លួនបន្ទាប់ពីផឹកស៊ីស្រវឹងអាករសម្លាប់ជនជាតិថៃម្នាក់។ កាលពីព្រឹកថ្ងៃអាទិត្យទី១១ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីបុរសពលករខ្មែរម្នាក់ផឹកស៊ីស្រវឹងឈ្លោះគ្នា រួចប្រើអំពើហិង្សាកាប់លើបុរសជនជាតិថៃ ម្នាក់បណ្ដាលឱ្យស្លាប់ភ្លាមៗរួចរត់គេចខ្លួនបាត់។

ករណីមានជម្លោះនៅក្នុងវង់ផឹកស៊ីកាប់គ្នាស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង០៩ ស្ថិតក្នុងឃ្លាំងស្តុកស្រូវមួយកន្លែងស្ថិតនៅភូមិ៥ សង្កាត់សេណា ស្រុកមឿង ខេត្តណាខនសុវ៉ាន តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពលករខ្មែរម្នាក់ឈ្មោះ Son Sum ជាកម្មករធ្វើការសំណង់នៅក្បែរនោះបានអង្គុយផឹកសុរាជាមួយនឹងបុរសជនជាតិថៃវ័យ៦១ឆ្នាំ នៅកន្លែងកើតហតុ តែក្រោយមកមិនដឹងជាមានរឿងអ្វីស្រាប់តែគេប្រទះឃើញ បុរសជនជាតិថៃខាងលើដេកស្លាប់ក្បែរបាវស្រូវ ព្រមទាំងមានស្លាកស្នាមកាប់នឹងកាំបិតនិងត្រូវគេអាករស្លាប់ ហើយនៅក្រោយពេលកើតហេតុបុរសពលករខ្មែរខាងលើបានរត់គេចខ្លួនទៅផ្ទះថៅកែ ហើយគេចបន្ដទៅទៀត បច្ចុប្បន្នកម្លាំងសមត្ថកិច្ចថៃកំពុងធ្វើការតាមស្រាវជ្រាវរកចាប់ខ្លួនបុរសពលករខ្មែរខាងលើ ដើម្បីយកផ្ដន្ទាទោសតាមច្បាប់ផ្លូវ។

website_news/2018120210.txt · Last modified: 2018/02/14 11:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki