website_news:2018120211

ក្រឡាប់ឡានដឹកពលករខ្មែរ ធ្វើការបេះផ្លែមៀន បណ្ដាលឱ្យមានមនុស្សរងរបួសជាច្រើននាក់

http://www.prakpheaktra.com February 11, 2018

ពលករខ្មែរធ្វើការបេះផ្លែមៀននៅខេត្តចាន់បុរី ប្រទេសថៃជួបឧបទ្ទវហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តពេលទៅធ្វើការបណ្ដាលឲ្យមានមនុស្សរងរបួសជាច្រើននាក់។ អាណិតខ្លាំងណាស់ពលករខ្មែរធ្វើការបេះមៀននៅខេត្តចាន់បុរីប្រទេសថៃ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកពលករបណ្ដាលអោយពលករខ្មែរប្រមាណជិត៣០នាក់រងរបួសធ្ងន់ និងស្រាល។ ករណីគ្រោះថ្នាក់ក្រឡាប់ខាងលើនេះត្រូវម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ เล็ก แก้วจันทร์ បានយកមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃសុក្រទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ។

website_news/2018120211.txt · Last modified: 2018/02/14 11:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki