website_news:2018120212

ចាប់ខ្លួនពលករធ្វើការខុសច្បាប់ចំនួន 21នាក់ នៅតំបន់ភូមិភាគឥសាន

http://www.prakpheaktra.com February 12, 2018

អាជ្ញាធរថៃចាប់ខ្លួនពលករបរទេសលួចធ្វើការខុសច្បាប់ចំនួន២១នាក់ នៅក្នុងសិប្បកម្មកែច្នៃឈើមួយកន្លែងនៅតំបន់ភូមិភាគឥសាននៃប្រទេសថៃ។ យោងតាមប្រភពព័ត៌មានពីទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃបានចុះផ្សាយកាលពីពេលថ្មីកន្លងទៅអោយដឹងថា នៅរសៀលថ្ងៃសុក្រទី០៩ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានថៃ និងកម្លាំងទានហានថៃប្រមាណជាង១០០នាក់ បានធ្វើយុទ្ធនាការចុះត្រួតពិនិត្យសិប្បកម្មកែច្នៃឈើមួយកន្លែងស្ថិតនៅក្នុងខេត្តបឹងកានប្រទេសថៃ បានរកឃើញពលករបរទេសកំពុងធ្វើការខុសច្បាប់ចំនួន២១នាក់ ក្នុងនោះមានពលករខ្មែរធ្វើការគ្មានច្បាប់អនុញ្ញាតចំនួន០២នាក់ និងជនជាតិចិនកាន់លិខិតឆ្លងដែនទេសចរណ៍ គ្មានច្បាប់អនុញ្ញាតធ្វើការចំនួន០៤នាក់ ក្រោយពេលឃាត់ខ្លួនពលករខុសច្បាប់ទាំងអស់ត្រូវអាជ្ញាធរថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតអន្តោប្រវេសន៍ខេត្តបឹងកានដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018120212.txt · Last modified: 2018/02/14 11:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki