website_news:2018120213

ពលករខ្មែរម្នាក់ ធ្វើការចិញ្ចឹមបង្កងត្រូវស្លាបកច្រម៉ាស៊ីន កាប់ត្រូវស្ទើរតែដាច់ប្រដាប់ភេទ

http://www.prakpheaktra.com February 10, 2018

‌កាលពីថ្ងៃសុក្រទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីបុរសពលករខ្មែរ០១នាក់ធ្វើការចញ្ចឹមបង្កងនៅក្នុងខេត្តត្រាត ប្រទេសថៃ បានរងគ្រោះថ្នាក់ត្រូវផ្លិតស្លាបចាក់ម៉ាស៊ីនវ៉ៃទឹកចញ្ចឹមបង្កងកាប់ត្រូវភ្លៅស្ទើរតែដាច់ដល់ប្រដាប់ភេទ ករណីគ្រោះថ្នាក់ខាងលើនេះបានកើតឡើងក្នុងបរិវេណស្រះទឹកចិញ្ចឹមបង្កងមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ហួយរ៉ែង ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ យោងតាមប្រភពព័ត៌មានរបស់ខេត្តត្រាតបានអោយដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានចុះទៅធ្វើការនៅក្នុងស្រះទឹកកើតហេតុ តែចៃដន្យបានកើតឧបទ្ទវហេតុត្រូវស្លាបម៉ាស៊ីនវ៉ៃទឹកកាប់ចំកណ្ដាលអោយរងរបួសធ្ងន់។ បច្ចុប្បន្នបុរសពលករខ្មែរខាងលើត្រូវបានភ្នាក់ងារសង្គ្រោះ(សាវ៉ាងខេត្តត្រាត)បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តត្រាតប្រទេសថៃ។

website_news/2018120213.txt · Last modified: 2018/02/12 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki