website_news:2018120215

ពលករហ្វីលីពីនរាប់ពាន់នាក់នៅគុយវ៉ែត ចង់ត្រឡប់មកប្រទេសកំណើតវិញ

http://kleykley.sabay.com.kh/ ថ្ងៃនេះ ម៉ោង 14:20

ប្រជាជនហ្វីលីពីនជាង ២២០០នាក់ បានសម្រេចទទួលយកសំណើរបស់លោកប្រធានាធិបតី Rodrigo Duterte ដែលផ្ដល់ឲ្យនូវការធ្វើមាតុភូមិនិវត្តន៍ពីប្រទេសគុយវ៉ែត ក្រោយលេចចេញរបាយការណ៍ ស្តីពីការធ្វើទុក្ខបុកម្នេញលើពលករហ្វីលីពីន។ នេះបើតាមរដ្ឋមន្រ្តីក្រសូងការងារហ្វីលីពីន បាននិយាយ កាលពីថ្ងៃអាទិត្យម្សិលមិញ។លោក Duterte កាលពីថ្ងៃសុក្រ បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន និងប៉ាស៊ីហ្វិក Cebu ផ្ដល់នូវជើងហោះហើរឲ្យពលករហ្វីលីពីន ដែលចង់ចាកចេញពីគុយវ៉ែត។ ការថ្លែងដូច្នេះ បន្ទាប់ពីសពពលករហ្វីលីពីនម្នាក់ ត្រូវបានគេប្រទះឃើញក្នុងទូរទឹកកក នៅអគារបោះបង់ចោលមួយកន្លែង។

គួរបញ្ជាក់ថា ហ្វីលីពីនផ្អាកបញ្ជូនពលកររបស់ខ្លួនទៅប្រទេសគុយវ៉ែតកាលពីខែមករា បន្ទាប់ពីលេចចេញនូវរបាយការណ៍បញ្ជាក់ថា មានការធ្វើទុក្ខបុកម្នេញពីសំណាក់ចៅហ្វាយ រហូតឈានដល់មានការធ្វើអត្តឃាត។ លោក Duterte បាននិយាយថា ការផ្អាកនេះ គឺនឹងធ្វើឡើងជារៀងរហូត៕ ប្រភព៖ Reuters ៖ អ៊ឹម ម៉េងស៊ាង

website_news/2018120215.txt · Last modified: 2018/02/12 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki