website_news:2018120302

រដ្ឋបាលខេត្តកោះកុង ប្រជុំផ្សព្វផ្សាយ ពីការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ១២ មិនា ២០១៨ 11:10 ដោយ: ដារ៉ា ID:012

កោះកុង ៖ លោកស្រី ឈុន រ៉ាវុធ អភិបាលរង ខេត្តកោះកុង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បាន អញ្ជើញប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការកែសម្រួល សមាសភាព របស់លេខា ធិការដ្ឋាន នៃគណ:កម្មាធិការ ខេត្ត ប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ដោយមាន ការចូលរួមគ្រប់បណ្តាអង្គភាព ដែលពាក់ព័ន្ធជាច្រើនរូបទៀត ។

ក្នុងកិច្ចប្រជុំនេះ លោកស្រី ឈុន រ៉ាវុធ អភិបាលរង ខេត្តបានលើកឡើងថា រដ្ឋបាលខេត្ត កោះកុង បានធ្វើការផ្លាស់ប្តូរ សមាសភាពមួយចំនួន ដើម្បីជាជំនួយការ ប្រតិបត្តិរបស់ គណ:កម្មាធិការប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្សខេត្ត ក្នុងការអនុវត្តភារកិច្ច ដែលដាក់ជូន គណ:កម្មាធិការជាតិ លើការងារប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស ត្រូវរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយអោយបាន ទូលំទូលាយអំពីច្បាប់ គោលនយោបាយ បទដ្ឋានពាក់ព័ន្ឋ ពង្រឹង ទំនាក់ទំនង សហការក្នុងក្រុមការងារជំនាញមន្ទីរ និងអង្គភាពពាក់ព័ន្ឋ លើកផែនការ ពង្រឹង សមត្ថភាពមន្ត្រី តាមដានលំហូរ ពលករអន្តោរប្រវេសន៍ ទប់ស្កាត់ការចំណាកស្រុក ជាដើម។ លោកស្រីបានបញ្ជាក់ថា “យើងត្រូវចូលរួមសហការគ្នា ទាំងថ្នាក់មូលដ្ឋាន ស្រុក ក្រុង ខេត្ត ហើយត្រូវមានការទំនាក់ទំនង ជាមួយប្រទេសជិតខាងអោយជាប់ ជានិច្ច ហើយមន្រ្តីទាំង អស់ ត្រូវយកចិត្តទុកលើកការងារជាចាំបាច់ ត្រូវបើកអោយទូលំទូលលាយ ក្នុងការផ្សព្វផ្សាយ ព័ត៌មាន ជូនប្រជាពលរដ្ឋអោយបានញឹកញាប់ អោយគាត់បានយល់កាន់ តែច្បាស់លើ ព័ត៌មាន”៕

website_news/2018120302.txt · Last modified: 2018/03/12 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki