website_news:2018120303

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ

http://cambodiapolice.com/blog/ 11:45 am 12 មីនា 2018 6

ភ្នំពេញ ៖ នាព្រឹកម៉ោង៨និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអានីតិជន មាន រៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ និងការប្រើ ប្រាស់អាវុធនៅអគ្គស្នងការដ្ឋាននគរបាលជាតិ វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយមានសិក្ខាកាម ចូលរួមចំនួន២០រូប (មកពីនាយក ដ្ឋាន៥រូប , ភ្នំពេញ ៣រូប , កំពង់ចាម ១រូប , ត្បូងឃ្មុំ២រូប , ព្រះសីហនុ ២រូប , កណ្តាល២រូប , កោះកុង១រូប , ព្រះវិហារ១រូប , តាកែវ ២រូប និង ខេត្តកំពត១រូប)។

ក្នុងពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ,លោក អេរិច មេលឌ្រីម នាយកផ្នែកស៊ើបអង្កេតនៃអង្គការមេត្រីអន្តរជាតិ (AIMSWAT) និងលោកដុកទ័រ ជេស ប្រុដស្គី ស្ថាបនិក និងជាប្រធានអង្គការសេចកី្ត អំណរអន្តរជាតិ ។ លោក អេរិច មេលឌ្រីម នាយកផ្នែកស៊ើបអង្កេត នៃអង្គការមេត្រី អន្តរជាតិ (AIMSWAT) បានមានប្រសាសន៍ថា នេះជាលើកទី១០ ដែល អង្គការមេត្រីអន្តរជាតិ បានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង លោកមានការត្រេកអរនៅពេលដែលមាននគរបាលជានារីចូលរួមរៀនវគ្គបណ្តុះបណ្តាលនេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍ថា ឯកឧត្តម សូមផ្តាំផ្ញើទៅសិក្ខាកាមទាំងអស់ ត្រូវគោរពវិស័យ និងខិតខំ យកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ឲ្យបានល្អ សំដៅនាំយកចំណេះដឹង ទាំងនេះទៅអនុវត្តនិងចែករំលែកបទពិសោធន៍ដល់មិត្តរួមការងារក្នុង ការបំពេញភារកិច្ចរបស់ខ្លួនឲ្យសម្រេចបានជោគជ័យ ។ ឯកឧត្តម ប្រធាននាយកដ្ឋានប្រឆាំងបានបន្តទៀតថា ក្នុងនាមសិក្ខាកាម ជាមន្ត្រីនគរបាលយើងត្រូវគិតពីអ្វីដែលចាំបាច់បំផុតក្នុងការដោះស្រាយបញ្ហាជាទូទៅ ហើយមុននឹងធ្វើអ្វីឬដោះស្រាយអ្វី ត្រូវគិតត្រូវរិះរក វិធីដើម្បីដោះស្រាយដោយសន្តិវិធី ទើបយើងអនុវត្តទទួលបានជោគជ័យ ហើយក្នុងការអនុវត្តឲ្យទទួលបានជោគជ័យនេះទៀតសោធ ចាំបាច់សិក្ខាកាម ត្រូវមានចំណេះជំនាញ និងសមត្ថភាពគ្រប់គ្រាន់ បូករួមទាំងមានឆន្ទៈ និងបទពិសោធន៍ដែលរៀមច្បងយើងថែមទៀត។ គ្រប់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គឺមានការបង្ក្រាបបទល្មើស យើងប្រឈមប្រយុទ្ធជាមួយពួកជនល្មើស យើងប្រឈមប្រយុទ្ធ ប្រឆាំងជាមួយអំពើជួញដូរមនុស្សដែលនាំស្ត្រីខ្មែរទៅធ្វើការនៅក្រៅប្រទេស ហើយដើម្បីប្រយុទ្ធប្រឆាំងជាមួយអំពើរជួញដូរមនុស្ស និង បង្ក្រាបឲ្យទទួលបានជោគជ័យ ទី១ត្រូវប្រមូលព័ត៌មានឲ្យបានច្បាស់ លាស់ ក្តាប់សភាពការណ៍និងស្ថានភាពភូមិសាស្ត្រឲ្យបានច្បាស់លាស់ ថាតើកន្លែងនោះមានជនរងគ្រោះប៉ុន្មាននាក់ ហើយមានជនល្មើស ប៉ុន្មាននាក់ ជនល្មើសមានអាវុធប៉ុន្មានដើម អាវុធស្អីខ្លះ ហើយទីតាំង ខាងក្រៅនិងខាងក្នុងវាមានការលំបាកយ៉ាងម៉េចខ្លះ ពេលដែលយើង ស៊ើបអង្កើតដឹងច្បាស់ហើយ យើងត្រូវមានវិធានការណ៍ បង្ក្រាបជន ល្មើសយ៉ាងម៉េចដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិតជនរងគ្រោះ ពេល ដែលយើក្តាបស់សភាពការណ៍ដឹងច្បាស់ហើយ យើងអាចបង្ក្រាប ទទួលបានជោកជ័យ ។

ឯកឧត្តម ប្រធាននាយកដ្ឋានប្រឆាំងបានបន្តទៀតថា ការបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធនេះ គឺក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែម ហើយឯកឧត្តមដឹងថាហើយថា សិក្ខាកាមយើងធ្លាប់រៀនសូត្រច្រើនមកហើយតែវគ្គនេះជាលំហាត់ផ្ទាល់ជាការចុះប្រតិបត្តិការផ្ទាល់ចឹងយើងឮមួយរយដងមិនស្មើនឹងឃើញម្តង ហើយឃើញមួយរយដងមិនស្មើការអនុវត្តម្តង ដូច្នេះចាំបាច់ត្រូវការអនុវត្តផ្ទាល់ នេះជាសំណូមពររបស់ឯកឧត្តម ៕

website_news/2018120303.txt · Last modified: 2018/03/12 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki