website_news:2018120305

ពលករខ្មែរចេញទៅធ្វើការនៅបរទេសសរុបជិត៤ម៉ឺននាក់ កាលពីឆ្នាំមុន

http://bayontv.com.kh/ 12/03/2018

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ចំនួនពលករខ្មែរទៅធ្វើការនៅបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន និងគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករ ទៅបរទេស ចំនួនសរុបជាង៣ម៉ឺន ៨ពាន់នាក់ នៅឆ្នាំ២០១៧ កើនឡើង១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានពលករចំនួន៣ម៉ឺន ៤ពាន់នាក់ បានចេញទៅធ្វើការងារនៅបរទេស។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្ហាញ នៅព្រឹកថ្ងៃទី១២ មីនា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា ពលករខ្មែរដែលបានបញ្ជូនទៅធ្វើការនៅបរទេស មានចំនួន៧ប្រទេស រួមមាន នៅប្រទេសម៉ាឡេស៊ី២៧នាក់, អារ៉ាប់ប៊ីសាអូឌីត១២នាក់, ថៃជាង៧ពាន់នាក់, ជប៉ុនជាង១ពាន់នាក់, សឹង្ហបុរី៨៧នាក់, តំបន់រដ្ឋបាលពិសេសហុងកុង៥នាក់ និងប្រទេសកូរ៉េចំនួនជិត៦ពាន់នាក់។ ប្រភពដដែលនេះ បន្ថែមទៀតថា គិតចាប់ពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០១៧ ប្រជាពលរដ្ឋទទួលបាន ការងារថ្មីចំនួនជិត១លាននាក់ ក្នុងនោះធ្វើការនៅក្នុងប្រទេសជិត៦០ម៉ឺននាក់ និងចេញទៅធ្វើការនៅក្រៅប្រទេសជាង២៧ម៉ឺននាក់៕

website_news/2018120305.txt · Last modified: 2018/03/12 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki