website_news:2018120306

ឆ្នាំ២០១៧ កម្ពុជា-ថៃ រួមគ្នាទប់ស្កាត់ ការកាប់ឈើ៤៧លើក បង្ក្រាបគ្រឿងញៀន១៤លើក និងជួញដូរ អាវុធ១ករណី

https://www.dap-news.com/kh/ សុក្រ, 09 មិនា ២០១៨ 15:31 ដោយ: ស៊ាន កុសល ID:012

ភ្នំពេញ ៖ សភាពការណ៍ សន្តិសុខព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០១៧ កន្លងមកនេះ ភាគីទាំងពីរ បានរួមគ្នាទប់ស្កាត់ ការការប់ឈើ របស់ពលរដ្ឋខ្មែរ ក្នុងទឹកដីថៃ បានចំនួន៤៧លើក និងបង្ក្រាប ករណីគ្រឿងញៀនរួមគ្នា ចំនួន១៤លើក រួមនិងបទល្មើសមួយចំនួនផ្សេងទៀត។ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ លោកឧត្តម សេនីយ៍ឯក សៀក សុជាតិ ក្នុងពិធីបិទកិច្ចប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិស ដៅឆ្នាំ២០១៨ របស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ បានមានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៧ ស្ថានភាពពលរដ្ឋយើងធ្វើចំណាកស្រុក ទៅរកការងារធ្វើដោយស្របច្បាប់ និងខុសច្បាប់នៅប្រទេសថៃ មានចំនួនច្រើន ដែលប្រឈម ឧបសគ្គជាយថាហេតុផ្សេងៗ ក្នុងនោះ ពលរដ្ឋយើងរងការទប់ស្កាត់ការកាប់ឈើ ៤៧លើក ក្នុងនោះដោយសមត្ថកិច្ចថៃ៤៥លើក បាញ់របួស១នាក់ (ប្រុស) រត់រួច៧នាក់ (ប្រុស) ចាប់ខ្លួន ៩នាក់ (ស្រី១នាក់) រឹបអូសឈើក្រញូង១៣៩ដុំ រថយន្ត Tundra ១គ្រឿង និងឧបករណ៍ ពាក់ព័ន្ធមួយចំនួន ដោយឡែកសមត្ថកិច្ចយើងទប់ស្កាត់២លើក ឃាត់មកអប់រំ រួចឲ្យត្រឡប់ ទៅវិញ”។

ចំពោះករណីគ្រឿងញៀនវិញ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបញ្ជាក់ថា “ការបង្ក្រាប ករណីគ្រឿងញៀន១៤លើក ក្នុងនោះដោយសមត្ថកិច្ចថៃ ៤លើក ចាប់ខ្លួន៤នាក់ (ស្រី២នាក់) រឹបអូសកញ្ឆា៦គីឡូក្រាម ថ្នាំញៀន៦៤គ្រាប់, ដោយសមត្ថកិច្ចយើង១០លើក ចាប់ខ្លួន២៧នាក់ (ស្រី៣នាក់) ជនជាតិវៀតណាម១០នាក់ រឹបអូសថ្នាំញៀន៤.០៩៦គ្រាប់ ម៉ាកទឹកកក៣១២គ្រាប់ និងអាវុធខ្លីមួយដើម មាន១០គ្រាប់។ សមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋថៃ និងពលរដ្ឋខ្មែរ ៧លើក ក្នុងករណីជួញដូរអាវុធឆ្លងដែន១លើក ចាប់ខ្លួនជនជាតិថៃ៥នាក់ រឹបអូសអាវុធធុនត្បាលចំនួន៣ដើម រួមមាន ៨១ម.ម ចំនួន១ដើម, ៨២ម.ម ចំនួន២ដើម និងគ្រាប់៣គ្រាប់ ខ្សែអុជបញ្ឆេះ៣ឈុត, ករណីកម្មសិទ្ធិបញ្ញា ៣លើក ឃាត់ខ្លួនពលរដ្ឋ ខ្មែរ១នាក់ប្រុស, ករណីឆ្លងដែនខុសច្បាប់៣លើក ឃាត់ខ្លួនពលរដ្ឋខ្មែរយកមក ផ្តន្ទាទោស ១៤នាក់ (ស្រី៨នាក់)”។

ដោយឡែលពលរដ្ឋខ្មែរ ត្រូវបានដោះលែងពីការឃុំខ្លួន នៅប្រទេសថៃ ១២លើក សរុប៣៨ នាក់ (ស្រី៨នាក់) ក្នុងនោះករណីឆ្លងដែនខុសច្បាប់៦លើក សរុប២៣នាក់ (ស្រី៧នាក់ កុមរា២នាក់) ករណីកាប់ឈើ៤លើក សរុប១២នាក់ ករណីគ្រឿងញៀន១លើក សរុប២នាក់ (ស្រី១នាក់) ករណីកម្មសិទ្ធិបញ្ញា១លើក សរុប១នាក់។ ចំពោះករណីអត្តឃាតខ្លួន ៨លើក ស្លាប់ពលរដ្ឋខ្មែរ៩នាក់ (ស្រី២នាក់) នៅប្រទេសថៃ៤លើក ស្លាប់៤នាក់ ក្នុងភូមិសាស្រ្ត៤លើក ស្លាប់៥នាក់ (ស្រី២នាក់) ករណីឃាតកម្ម៩លើក ស្លាប់១២នាក់ (ស្រី៦នាក់) ចាប់ខ្លួន៨នាក់ ជនល្មើសជនជាតិថៃ១នាក់ នៅប្រទេសថៃ៧លើក ស្លាប់៩នាក់ (ស្រី៤នាក់) ក្នុងភូមិសាស្រ្ត២ លើក ស្លាប់៤នាក់ (ស្រី២នាក់), ករណីចោរកម្ម៦លើក ចាប់ខ្លួន៣នាក់ នៅប្រទេសថៃ២លើក ក្នុងភូមិសាស្រ្ត៤លើក សរុបបាត់បង់ម៉ូតូ២គ្រឿង ប្រាក់ប្រមាណ៣.៥០០ដុល្លារ ទូរស័ព្ទ២ គ្រឿង ពិល១, គ្រោះថ្នាក់ចរាចរ ៦៨លើក ក្នុងនោះនៅប្រទេសថៃ ៣៦លើក ពលរដ្ឋខ្មែររង របួស២នាក់ (ស្រី១នាក់) របួសធ្ងន់១នាក់ ស្លាប់៤១នាក់ (ស្រី៩នាក់) ក្នុងភូមិសាស្ត្រ ៣២លើក របួស៥២នាក់ (ស្រី១នាក់ កុមារ១នាក់) របួសធ្ងន់១៨នាក់ ស្លាប់៧នាក់ (ស្រី១នាក់) ពលរដ្ឋខ្មែរ ស្លាប់ដោយសារជំងឺនៅប្រទេសថៃ១៣២នាក់ (ស្រី២៧នាក់ កុមារ១នាក់) ចូលព្យាបាល៣នាក់ (កុមារ១នាក់) រោគខ្យល់គ៦៦នាក់ រោគលើសឈាម១២នាក់ រោគមហារីក៨នាក់ រោគសួត១ នាក់ រោគធ្លាយក្រពះ២នាក់ រោគផ្សេងៗ៤៣នាក់ និងអគ្គិភ័យនៅផ្សាររោងគ្លឿថៃ ១លើក ឆេះតូបលក់របស់អាជីវករខ្មែរ ១៨តូបខូចខាតឥវ៉ាន់ ទំនិញជាច្រើន៕

website_news/2018120306.txt · Last modified: 2018/03/12 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki