website_news:2018120307

ពលករខ្មែរ, តូចចិត្តនឹងថៅកែថៃមិនបើកប្រាក់ខែអោយ សម្រេចចិត្ដចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហា

http://www.prakpheaktra.com March 9, 2018

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង03:30នាទី ថ្ងៃសុក្រ ទី09 ខែមីនា ឆ្នាំ2018 ស្ថិតនៅក្នុងបន្ទប់ស្នាក់នៅរបស់កម្មករសំណង់មួយកន្លែងស្ថិត សង្កាត់សែនសុខ ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ ជនរងគ្រោះដែលចងកសម្លាប់ខ្លួនមានឈ្មោះ ហឿន វុទ្ធី អាយុ 33ឆ្នាំ ជាជាងសំណង់ធ្វើការនៅកន្លែងកើតហេតុ។ យោងតាមប្រភពពីប្រពន្ធអ្នកស្លាប់បានប្រាប់អោយដឹងថា ក្រោយពេលសម្រាកហូបបាយថ្ងៃត្រង់ហើយប្ដីរបស់គាត់បានចុះទៅហើយ រួចបានដើរមកបន្ទប់ស្នាក់នៅវិញដើម្បីយកស្លាបព្រាកអិត តែមួយសន្ទុះក្រោយមកត្រូវគេប្រទះឃើញប្ដីគាត់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ស្នាក់នៅទៅវិញ។ ប្រភពដដែលបានបន្តទៀតថាប្ដីរបស់គាត់ត្រូវថៅកែថៃបោកអោយទៅធ្វេីការនៅស្រុកសាមខូគ ខេត្តណាខនប៉ាធុម អស់រយៈពេលជាងមួយខែដោយមិនបើកប្រាក់ខែអោយ ធ្វេីអោយជនរងគ្រោះពិបាកចិត្តគិតច្រើន ណាមួយជំពាក់ប្រាក់គេនៅឯផ្ទះច្រើនផងធ្វើអោយគិតខ្លីចងកសម្លាប់ខ្លួនតែ។

ក្រោយពេលកើតហេតុសមត្ថកិច្ចតម្រួតសង្កាត់សែនសុខចុះត្រួតពិនិត្យសាកសពនៅកន្លែងកើតហេតុ រួចយកទៅរក្សាទុកនៅមន្ទីរពេទ្យម៉បូរិផា ដើម្បីធ្វើការកោសលវិច័យម្ដងទៀត ក្នុងករណីនេះសម្ថកិច្ចថៃកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដននៃការចងសម្លាប់នេះ។ ក្នុងករណីពលករខ្មែរចងកសម្លាប់នេះដែរមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងធ្វើការទំនាក់ទំនងទៅក្រុមគ្រួសាររបស់អ្នកស្លាប់ដើម្បីអន្តរាគមន៍និងស្វែងរកយុត្តិធម៌ជូនអ្នកស្លាប់។

website_news/2018120307.txt · Last modified: 2018/03/12 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki