website_news:2018120309

ម្ដាយយំបោកខ្លួន,បន្ទាប់ពីប្រទះឃើញកូនប្រុសដួលម៉ូតូស្លាប់នៅខេត្តរះយ៉ង

http://www.prakpheaktra.com March 11, 2018

កាលពីវេលាម៉ោង06ល្ងាច នាថ្ងៃសុក្រ ទី09 ខែមីនា ឆ្នាំ2018 មានករណីប្រទះឃើញសាកសពបុរសពលករខ្មែរ01នាក់ ឈ្មោះភួន អាយុ 24ឆ្នាំ កំពុងដេកស្លាប់នៅលើផ្លូវជាតិ(បាយផាត់-រ៉ាក់យ៉ង)ស្ថិតនៅសង្កាត់ថាក្វៀន ស្រុកក្រែងខេត្តរ៉ាក់យ៉ង ដោយមានសាច់ញាតិអង្គុយ ទ្រហោយំយ៉ាងវេទនា។ ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនពេលកើតហេតុអ្នកស្លាប់បានបើកបរម៉ូតូមកជាមួយមិត្តភក្តិចំនួនបួនគ្រឿង ដោយល្បឿនលឿនលុះដល់ចំណុចកើតហេតុជាផ្លូវកោងធ្វើអោយកាច់ចង្កូតមិនទាន់បុកផ្ទាំងថ្មកាន់ផ្លូវបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងតែម្តង។ក្រោយពេលកើតអាជ្ញាធរខេត្តរ៉ាក់យ៉ងបានចុះធ្វើការ កោសលវិច័យត្រួតពិនិត្យសាកសពរួចបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យក្រែងខេត្តរ៉ាក់យ៉ងដើម្បីអោយពេទ្យពិនិត្យម្ដងទៀតរួចប្រគល់ជូនសាច់ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2018120309.txt · Last modified: 2018/03/12 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki