website_news:2018120311

ក្រុមជនចំណាកស្រុក ជាង ២៥០នាក់ ត្រូវបានជួយសង្គ្រោះនៅក្នុងដែនទឹកក្បែរឆ្នេរសមុទ្រ លីប៊ី

http://www.postkhmer.com/ AFP | Publication date 11 March 2018 | 15:09 ICT

ក្រុងទ្រីប៉ូលីៈ កាលពីថ្ងៃសៅរ៍ កងទាហានជើងទឹក បានជួយសង្គ្រោះក្រុមចំណាកស្រុក២៥២នាក់ដែលប៉ុនប៉ងធ្វើដំណើរឆ្លងកាត់ទៅកាន់ទ្វីបអឺរ៉ុបអំឡុងប្រតិបត្តិការដាច់ដោយឡែកពីគ្នាពីរនៅ ក្បែរឆ្នេរសមុទ្រភាគខាងលិចនៅក្នុងប្រទេសនេះ។ លោក អនុសេនីយ៍ឯកនៃកងទាហានជើងទឹក Rami al-Hadi Ghomed បានថ្លែងថា៖ «យើងត្រូវបាន គេផ្តល់ដំណឹង… ឲ្យដឹងអំពីទីតាំងស្ថិតនៅរបស់ទូកដឹកក្រុមជនចំណាកស្រុកមួយគ្រឿងដែលស្ថិត«ចម្ងាយប្រហែល៣០គីឡូម៉ែត្រក្បែរឆ្នេរសមុទ្រZawiya នៅខាងលិចទីក្រុងធំទ្រី ប៉ូលី ។ លោកបានថ្លែងថា ក្រុមជនចំណាកស្រុក១៤០នាក់ជិះនៅលើទូកនោះ រួមទាំង ស្ត្រី១៤នាក់និងក្មេងៗ៤នាក់ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទាហានជើងទឹកក្នុងទីក្រុងទ្រីប៉ូលីមុនពេលត្រូវបញ្ជូនបន្តទៅកាន់មណ្ឌលឃុំខ្លួនមួយកន្លែង។

ចាប់តាំងពីការដួលរលំក្នុងឆ្នាំ២០១១និងការសម្លាប់មេដឹកនាំផ្តាច់ការលោកMoamer Kadhafi លីប៊ីដែលកំពុងមានភាពចលាចល បានក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់មួយសម្រាប់ក្រុមជនចំណាកស្រុកព្យាយាមធ្វើដំណើរទាំងក្តីអស់សង្ឃឹមដើម្បីឆ្លងកាត់ទៅកាន់ទ្វីបអឺរ៉ុប ជារឿយៗធ្វើដំណើរតាមទូកដែលមិនសូវអំណោយផលសម្រាប់ការធ្វើដំណើរតាមផ្លូវសមុទ្រ។ ដើម្បីសន្សំលុយកាក់សម្រាប់បង់ឲ្យក្រុមឈ្មួញជាថ្លៃធ្វើដំណើរឆ្លងកាត់ទៅមុខទៀតនោះ ក្រុមជនចំណាកស្រុកបានស្នាក់នៅនិងធ្វើការនៅក្នុងទឹកដីលីប៊ី…ដូចជា លោក Sunday Adeleghe ជាឪពុកជនជាតិនីហ្សេរីយ៉ា អាយុ៤២ឆ្នាំដែលមានកូននៅក្នុងបន្ទុកចិញ្ចឹមបីបាច់។ លោកគឺជាមនុស្សម្នាក់ក្នុងចំណោមក្រុមជនដែលបានព្យាយាមផ្សងសំណាងរបស់ពួកគេនៅលើទូកដែលត្រូវបានជួយសង្គ្រោះនៅក្នុងដែនទឹកក្បែរឆ្នេរសមុទ្រZawiya។

អ្នកនាំពាក្យកងទាហានជើងទឹក លោក Ayoub Kacem បានឲ្យដឹងថា កងទាហានជើងទឹក បានជួយសង្គ្រោះ«ក្រុមជនចំណាកស្រុក១១២នាក់រួមទាំងស្ត្រី៣០នាក់ព្រមទាំងកូនក្មេង៣នាក់កំពុងជិះនៅលើទូកដែលដាក់ខ្យល់ពេញ»។ លោក Kacem បានថ្លែងថា៖«ក្រុមជនចំណាកស្រុកមកពីក្រុមប្រទេសនៅអា្រហ្វិក…ត្រូវបានផ្តល់ការយកចិត្តទុកដាក់ថែរក្សាខាងផ្នែកសុខាភិបាលមុនពេលត្រូវបានបញ្ជូនទៅកាន់មណ្ឌលឃុំខ្លួនTajoura»នៅក្នុងទីក្រុងទ្រីប៉ូលី។ កងទាហានជើងទឹកមិនបានផ្តល់សេចក្តីលម្អិតស្តីអំពីប្រភពរបស់ទូកទាំងនោះ ប៉ុន្តែ ក្រុមឈ្មួញរត់ពន្ធ ជាធម្មតា បានចាប់ផ្តើមធ្វើដំណើរចេញពីលីប៊ីភាគខាងលិច ចម្ងាយតែ៣០០គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសអ៊ីតាលី៕ AFP/ SN

website_news/2018120311.txt · Last modified: 2018/03/12 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki