website_news:2018120402

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថាប្រជាពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃសម្រុកចូលកម្ពុជាតាមច្រកទ្វាអន្តជាតិប៉ោយប៉ែតមួយថ្ងៃជាងមួយពាន់នាក់

http://cambodiapolice.com/ 5:04 pm 10 មេសា 2018

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃសម្រុកចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយថ្ងៃ ជាងមួយពាន់នាក់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។ លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគរអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា រយៈពេល២ទៅ៣ថ្ងៃនេះឃើញមានប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃបាននាំសម្រុកចូលមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ មានប្រមាណ៤០០ទៅ៥០០នាក់ តែនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ មានប្រមាណជាង១.០០០នាក់។

លោកបានបញ្ជាក់ថា សម្រាប់នៅថ្ងៃបន្តអាចច្រើនជាងនេះព្រោះប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃបាននាំគ្នាត្រឡប់មកស្រុកកំណើតដើម្បីមកលេងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងនេះ ហើយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានខិតខំការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត បានបញ្ជាក់ថា ក្រោយពេលប្រជាពលរដ្ឋខ្មែរសម្រុកត្រឡប់មកស្រុកកំណើរវិញទទួលព័ត៌មានថាមានរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរឬរថយន្តតាក់ស៊ីបានឡើងថ្លៃមួយទ្វេរពីរ។ បានសំណូមពរសុំអោយក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ និងរថយន្តតាក់ស៊ីមិនត្រូវឆ្លៀតឱកាសពេលដែលប្រជាពលរដ្ឋខ្មែរសម្រុកចូលមកកម្ពុជាវិញនៅថ្ងៃបុណ្យសុំតម្លៃដូចធម្មតាវិញ។ លោកបានបញ្ជាក់ថា ក្រោយថ្ងៃចូលឆ្នាំប្រពៃណីហើយប្រជាពលរដ្ឋដែលធ្វើការនៅប្រទេសថៃអាចថាសម្រុកចេញទៅវិញដើម្បីរកការងារធ្វើនៅប្រទេសថៃកាលពីឆ្នាំមុនមួយថ្ងៃមិនតិចជាងមួយពាន់នាក់៕ដោយៈ ចន្ត្រា

website_news/2018120402.txt · Last modified: 2018/04/12 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki