website_news:2018120403

កុងស៊ុលខ្មែរ និងអាជ្ញាធរថៃ រៀបចំបែបបទ ឲ្យពលករខ្មែរ ត្រឡប់មកលេង ថ្ងៃចូលឆ្នាំ

https://www.dap-news.com/kh/ ថ្ងៃពុធ, ១១ មេសា ២០១៨ 10:44 ដោយ: ដើមអម្ពិល ID:112

ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានសហប្រតិបត្តិការ ជាមួយស្នងការ នគរបាលអន្តោប្រវេសន៍ខេត្តសាកែវ និងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួល បែបបទ ដល់ពលករកម្ពុជា ដែលអញ្ជើញវិលត្រឡប់ ទៅចូលរួមពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅស្រុកកំណើត ។ បើតាមមន្រ្តីនគរបាល នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង១ថ្ងៃៗ មានពលករខ្មែរ ត្រឡប់មកចូលរួមបុណ្យឆ្នាំថ្មី ប្រមាណជា៥០០នាក់។ យោងតាមហ្វេសប៊ុក របស់ស្ថានអគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ បានឲ្យដឹងថា នៅថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០១៨នេះ ភាគីទាំងបានជួយសម្រួល ឯកសារនានា ដើម្បីបង្កការងាយ ស្រួលឲ្យពលករខ្មែរ ត្រឡប់មកស្រុកកំណើតវិញ។ ស្ថានអគ្គកុងស៊ុល ក៏បានថ្លែងអំណរគុណ ដ៏ស្មោះចំពោះកងកម្លាំង នគរបាលអន្តោប្រវេសន៍ ថៃ នៅតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ដែលខិតខំរៀបចំសម្រួល បែបបទដល់ពលករកម្ពុជា បានយ៉ាងឆាប់រហ័ស មិនរង់ចាំយូរហួសហេតុ៕

website_news/2018120403.txt · Last modified: 2018/04/12 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki