website_news:2018120405

ពលករខ្មែរធ្វើការនៅថៃ សម្រុកវិលមកស្រុកកំណើតឱកាសបុណ្យចូលឆ្នាំថ្មីច្រើនជាងរាល់ឆ្នាំ

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 11 April, 2018

ប៉ោយប៉ែត ៖ ពលករខ្មែរជាច្រើនកំពុងតែវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសរបស់ខ្លួនវិញតាមច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតដើម្បីទៅជួបជុំបងប្អូននៅរដូវសង្ក្រានឆ្នាំថ្មីខាងមុខនេះ។ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០១៨នេះ គេសង្កេតឃើញថា ចាប់ពីគល់ស្ពានមិត្តកម្ពុជា ថៃ ឃើញមានពលករខ្មែរជាច្រើននៅទឹកដីថៃ ឈរជាជួរដើម្បី បំពេញបែបបទឆ្លងចូលប្រទេសកម្ពុជាវិញមានចំនួនច្រើនជាងបណ្ដាឆ្នាំមុនៗក្នុងមួយថ្ងៃមិនក្រោម១.០០០នាក់ទេ ស្របពេលសេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃដែលបានឯកភាពគ្នាមិនឱ្យមានការយកប្រាក់ពីពលករខ្មែរ និងសម្របសម្រួលបង្កលក្ខណៈងាយស្រួលឱ្យដល់ពលករខ្មែរបានចាកចេញមកលេងស្រុកកំណើតនៅថ្ងៃបុណ្យចូលឆ្នាំឱ្យបានល្អផងដែរ។ចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ មកនេះ មានការកកស្ទះជាខ្លាំង ដោយសារតែររថយន្តតាក់ស៊ី រទេះលក់ផ្លែឈើ រទេះដឹកឥវ៉ាន់ពលករ និងរថយន្តដែលនៅតាមបណ្ដាខេត្តមកចតតាមចិញ្ចើមផ្លូវដើម្បីរងចាំដឹកសាច់ញ្ញាតផងដែរ ទើបមានករកកស្ទះ ទោះមានការរៀបចំពីសំណាក់អាជ្ញាធរក្រុង និងកម្លាំងសមត្ថកិច្ចក៏ដោយ ។

ម្យ៉ាងទៀតបើទោះមានសេចក្ដីប្រកាស់រួមគ្នារវាង រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ ដែលបានឯកភាពគ្នាមិនឱ្យមានការយកប្រាក់ពីពលករខ្មែរ និងសម្របសម្រួលបង្កលក្ខណៈងាយស្រួលឱ្យដល់ពលករយ៉ាងណាក៏ដោយមានពលករមួយចំនួនតូចនៅតែចាញ់បោកមេខ្យល់អូរទាញនាំចូលមកកម្ពុជាវិញតាមច្រករបៀងដើម១០០ ឋិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំងាយពីច្រកតំបន់បឹងត្រកួនប្រហែល១០០ម៉ែត្រជាថ្នូរនឹងការយកលុយដដែល។

ដោយឡែកកម្មករអូរទេះម្នាក់នៅច្រកទ្វារប៉ោយប៉ែតឈ្មោះ យឿន សូ ភេទប្រុស អាយុ៤២ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ចូលឆ្នាំៗនេះមានពលករខ្មែរ វិលត្រឡប់មកស្រុកយ៉ាងច្រើនធ្វើឲ្យកម្មករអូសរទេះ ស៊ីឈ្នួលដឹកសម្ភារៈផ្សេងៗ រកចំណូលបានក្នុងមួយថ្ងៃ រហូតជាង១០០០បាត ជឿថាមុននឹងចប់ចូលឆ្នាំ ក្រុមកម្មករអូសរទេះ អាចរកចំណូលបានច្រើនបង្គួរ។

កម្មករអូររទេះបានលើកឡើងថា ពួកគាត់បានរកប្រាក់ចំណូលបានច្រើនរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះព្រោះថា ការកចំណូលបាននេះដោយសារតែពួកគាត់ដឹកឥវ៉ានរបស់ពលករខ្មែរយើងដែលវិលពីប្រទេសថៃ មកតាមច្រកទ្វារអន្តជាតិឆ្នាំនេះ មានការកើនឡើងជាងរាល់ឆ្នាំ។

ជុំវិញការពលករខ្មែរដែលវិលត្រលប់ពីប្រទេសជិតខាងក្នុងរដូវសង្ក្រានចូលឆ្នាំខាងមុខនេះលោក ស៊ឹម សំអាត ប្រធានស្នាក់ការអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត មិនអាចសុំការអធិប្បាយបានទេ ទូរសព្ទ័របស់លោកចុចចូលគ្មានអ្នកទទួល៕

website_news/2018120405.txt · Last modified: 2018/04/12 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki