website_news:2018120406

ទិដ្ឋភាពពលករខ្មែរសម្រុកមកស្រុកកំណើត ណែនក្ដន់នៅព្រលានយន្តហោះភ្នំពេញយប់មិញ

http://news.sabay.com.kh/ ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ម៉ោង 10:25

ពលករខ្មែរនៅកូរ៉េរាប់រយនាក់ សម្រុកមកលេងស្រុកកំណើតរបស់ខ្លួន ក្រោយកន្លែងការងារបានអនុញ្ញាតឲ្យសម្រាករយៈពេលយូររហូតដល់មួយខែពេញ ដើម្បីជួបជុំគ្រួសារនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ។ នៅយប់ថ្ងៃទី ១០ មេសា វេលាម៉ោង ១១ ក្រុមគ្រួសារបានឈររង់ចាំបងប្អូនពលករខ្មែរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយទឹកមុខញញឹមពព្រាយ ខ្លះយំផង អោបផង ទម្រាំបានជួបសាច់ញាតិម្ដងៗ។ គួររំឭកថា ពលករខ្មែរស្របច្បាប់ និងមិនស្របច្បាប់ ធ្វើការនៅកូរ៉េទទួលបានប្រាក់ខែយ៉ាងតិច ១ ២០០ដុល្លារ ក្នុង១ខែ ហើយពួកគាត់តែងតែផ្ញើប្រាក់ទាំងនេះមកស្រុកកំណើតវិញ ក្នុងម្នាក់ៗ មិនតិចជាង៨០០ ទៅ ១០០០ដុល្លារឡើយ។ បើគិតពីតួលេខនេះ ចំនួនទឹកប្រាក់ដែលពលករខ្មែរត្រូវផ្ញើមកស្រុកកំណើត មានប្រមាណជាង ៣០០លានដុល្លារក្នុងមួយឆ្នាំ៕ អត្ថបទ៖ ស៊ិន សាវ៉េត

website_news/2018120406.txt · Last modified: 2018/04/12 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki