website_news:2018120407

១សប្តាហ៍ ពលករចេញពីថៃ តាមច្រទ្វារអន្តរជាតិដូង មកលេងបុណ្យចូលឆ្នាំ ជាង ៣ម៉ឺននាក់

https://www.dap-news.com/kh/ ព្រហស្បតិ៍, ១២ មេសា ២០១៨ 10:08 ដោយ: រិទ្ធិ ជ័យ ID:112

បាត់ដំបង៖ លោក មិន លីដាហ្សាណូ នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង (ឡែម) ស្ថិតនៅស្រុក កំរៀង ខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ថា មានពលករខ្មែរ ចេញតាម ច្រកនេះ ក្នុងមួយថ្ងៃប្រមាណជាង២០០០នាក់ និងថ្ងៃខ្លះឡើងដល់ជាង៦០០០នាក់ ដោយចាប់ពីថ្ងៃទី៥ ដល់ទី១១ ខែមេសា មានពលករចេញតាមច្រកទ្វារអន្តរជាតិដូងចំនួន ៣៤ ៩២១នាក់ បើធៀបនឹងឆ្នាំមុនមានចំនួនច្រើនជាង ។ លោកនាយរងប៉ុស្តិ៍បានបន្តថា “ការចេញពីថៃមកខ្មែរច្រើន តាមច្រកទ្វារអន្តរជាតិដូង ដោយសារសមត្ថកិច្ចប្រចាំច្រកនេះទាំងអស់ បានជួយសម្រួលឲ្យពួកគាត់ ចេញទៅផ្ទះស្រួល ដូចជាការបំពេញបែបបទជាដើមបានលឿន ណាមួយពួកគាត់រកប្រាក់បានច្រើនហើយក៏នាំគ្នាសម្រុកមកលេងពេលបុណ្យចូលឆ្នាំតែម្ដង” ។

គួរបញ្ជាក់ថា ច្រកទ្វារអន្តរជាតិដូង ជាច្រកព្រំដែនជាប់នឹងប្រទេសថៃ ដោយច្រកនេះ ជាមធ្យមក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋខ្មែរ និងបរទេសរាប់រយនាក់ឆ្លងកាត់ក្នុងគោលបំណងទៅរកការងារធ្វើ ធ្វើពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ សម្រាប់ឆ្នាំ២០១៧កន្លងទៅ តាមច្រកព្រំដែននីមួយៗកម្ពុជា ថៃ មានប្រជាពលរដ្ឋខ្មែរ និងបរទេសបានឆ្លងកាត់ជាង ៥លាននាក់ ៕

website_news/2018120407.txt · Last modified: 2018/04/12 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki