website_news:2018120408

អាជ្ញាធរឥណ្ឌូណេស៊ី កំពុងស៊ើបអង្កេត ករណីទូកនេសាទមួយ ដែលមានប្រើប្រាស់ទង់ជាតិកម្ពុជា

https://www.rfa.org/khmer/news/ ដោយ ម៉ៅ សុធានី 2018-04-11

អាជ្ញាធរឥណ្ឌូណេស៊ីកំពុងស៊ើបអង្កេតករណីទូកនេសាទមួយ ដែលមានផ្ទុកទាសករនេសាទឥណ្ឌូណេស៊ី ចំនួន ១៤នាក់ កាលពីសប្តាហ៍មុន ដែលមានប្រើប្រាស់ទង់ជាតិកម្ពុជា។ រដ្ឋមន្ត្រីក្រសួងនាវាចរណ៍ និងនេសាទ អ្នកស្រី សូស៊ី ពុដហ្យីអាស ទុយទី (Susi Pudjiastuti) ត្រូវបានភ្នាក់ងារពត៌មាន អេភី ដកស្រង់សំដីថា កងនាវាឥណ្ឌូណេស៊ី បានស្ទាក់ចាប់ទូកនេសាទនេះ នៅចម្ងាយ ៦០គីឡូម៉ែត្រពីកោះ វ៉េ (Weh) ក្នុងខេត្តអាចេះ (Aceh) កាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ្នកស្រី Susi បន្តថា ក្នុងទូកនេសាទខុសច្បាប់នេះ គេបានរកឃើញជនជាតិរុស្សី ៦នាក់ ក្នុងនោះនាយនាវិកម្នាក់ និង ១៤នាក់ផ្សេងទៀតជាជនជាតិឥណ្ឌូណេស៊ី ដែលគេជឿជាក់ថា ពួកគេត្រូវបានជួញដូរពលកម្មរាប់សិបឆ្នាំមកហើយ ដោយពុំទទួលបានប្រាក់កម្រៃ។ សមត្ថកិច្ចឥណ្ឌូណេស៊ី ឲ្យដឹងថា ម្ចាស់ទូកនេសាទនេះ ពុំមានលិខិតសំគាល់ខ្លួនត្រឹមត្រូវឡើយ និងបានប្រើបា្រស់ទង់ជាតិក្លែងក្លាយពីប្រទេសជាច្រើន ក្នុងនោះរួមមាន ទង់ជាតិកម្ពុជា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង និងសេរ៉ាឡេអូន ជាដើម៕

website_news/2018120408.txt · Last modified: 2018/04/12 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki