website_news:2018120901

ជនសង្ស័យជនជាតិចិនចំនួន២នាក់ កំពុងដើរផ្សព្វផ្សាយចែកខិតប័ណ្ណមានរូបអាសអាភាពបង្កប់ន័យបម្រើសេវាផ្លូវភេទ ត្រូវនគរបាលចាប់ខ្លួន

http://cambodiapolice.com/policekh/ 4:45 pm 6 កញ្ញា 2018 81

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឱ្យដឹងថា កាលពីម៉ោងជិត០១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់ កំពុងដើរផ្សព្វផ្សាយចែកខិតប័ណ្ណមានរូបអាសអាភាពបង្កប់ន័យបម្រើសេវាផ្លូវភេទ នៅចំណុចឆ្នេរអូរឈើទាល ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ។

ជនសង្ស័យទី១-ឈ្មោះ HUANG JI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ទី២-ឈ្មោះ XIA LU ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ ក្រោយពីបានឃាត់ខ្លួន កម្លាំងជំនាញបានឈានទៅធ្វើការឆែកឆេរកន្លែងស្នាក់នៅរបស់ជនសង្ស័យ នៅហាងម៉ាស្យា យីហោ SPA ស្ថិតក្នុងក្រុមទី២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបាននាំខ្លួនស្ត្រីជនជាតិចិនចំនួន១០នាក់ នៅក្នុងហាងម៉ាស្យា មកធ្វើការសាកសួរ។ ដកហូតបានវត្ថុតាង៖-ខិតប័ណ្ណមានរូបអាសអាភាស៧២ប្រអប់ (១ប្រអប់ស្មើនឹង៥០០សន្លឹក),-សៀវភៅកត់ត្រា ៣ក្បាល,-ស្រោមអនាម័យមិនទាន់ប្រើចំនួន ៨០ស្រោម,-ស្រោមអនាម័យប្រើរួចចំនួន ០៥ស្រោម,-អាយផេត ម៉ាក Dinabook ១គ្រឿង,-កាបូបដាក់ស្រោមអនាម័យចំនួន៣,-វិទ្យុទាក់ទងម៉ាក Magaband ចំនួន ៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងស្ត្រីចំនួន ១០នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី នៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត៕

website_news/2018120901.txt · Last modified: 2018/09/12 12:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki