website_news:2018120902

ណែនាំដល់ម្ចាស់អាជីវកម្ម ក្លឹបឌីស្កូ ខារ៉ាអូខេ មិនត្រូវចែកចាយ ប័ណ្ណរូបភាពអាសអាភាស និងអនុវត្តន៍ច្បាប់ប្រទេសកម្ពុជា

http://www.cen.com.kh/archives/ September 12, 2018

ព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំដល់ម្ចាស់អាជីវកម្ម ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ឲ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពតាមលក្ខខណ្ឌច្បាប់ នៃប្រទេសកម្ពុជា ជាពិសេសម្ចាស់ក្លឹបឌីស្កូ ខារ៉ាអូខេ ត្រូវគោរពច្បាប់ទីតាំងត្រូវមានប្រព័ន្ធគ្រប់គ្រងសន្តិសុខ សុវត្ថិភាព កម្លាំងសន្តិសុខឯកជន ត្រូវមានឯកសារអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ។ ម្ចាស់អាជីវកម្ម មិនត្រូវចែកចាយ ប័ណ្ណរូបភាពអាសអាភាស មិនត្រូវឆ្លៀតឱកាសយកទីតាំងទៅ រកស៊ីប្រព្រឹត្តបទល្មើសខុសច្បាប់ ជួញដូរមនុស្ស ជួញដូរប្រើប្រាស់គ្រឿងញៀន និងបនពេស្យាចារដាច់ខាត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានជួបសំណេះសំណាល ពិភាក្សាការងារជាមួយម្ចាស់អាជីវកម្មនៅក្នុងក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានមានការចូលរួមពីមន្ត្រីនគរបាលផែនជំនាញ ម្ចាស់អាជីវកម្ម ដូចជា សណ្ឋាគារ-កាស៊ីណូ ក្លឹបកម្សាន្ត ខារ៉ាអូខេ និងម៉ាស្សា ចូលរួមសរុប ៨៤នាក់ (ជនជាតិខ្មែរ ៦៣នាក់ ចិន២០នាក់ និងកូរ៉េ១នាក់)។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឱ្យដឹងថាគោល បំណងសំខាន់នៅក្នុងជំនួបពិភាក្សាការងារជាមួយម្ចាស់អាជីវកម្ម ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ឲ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពតាមលក្ខខណ្ឌច្បាប់ នៃប្រទេសកម្ពុជា មិនត្រូវយកទីតាំងរបស់ខ្លួន ប្រព្រឹត្តបទល្មើសជាដាច់ខាត។

លោកស្នងការ បានសំណូមពរ ឲ្យអាជីវករទាំងអស់ ទាំងខ្មែរ និងបរទេស ត្រូវគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះអ្នកប្រើប្រាស់យានយន្ត ត្រូវគោរពស្លាកសញ្ញា ច្បាប់ចរាចរណ៍ផ្លូវគោក។ ជនបរទេសដែលប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយនិងជន ខិលខូច ផ្តល់ឯកសារក្លែងក្លាយឲ្យ អ្នកទាំងនោះ ត្រូវមានទោស ពីបទក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារខុសច្បាប់ ត្រូវមានទោស មិនអាចលើកលែងបានឡើយ ។ ក្លឹបឌីស្កូ ខារ៉ាអូខេ ត្រូវគោរពច្បាប់ទីតាំងត្រូវមានប្រព័ន្ធគ្រប់គ្រងសន្តិសុខ សុវត្ថិភាព កម្លាំងសន្តិសុខឯកជនត្រូវមានឯកសារអត្តសញ្ញាណប័ណ្ណ ត្រឹមត្រូវ។ ម្ចាស់អាជីវកម្ម មិនត្រូវចែកចាយ ប័ណ្ណរូបភាពអាសអាភាស មិនត្រូវឆ្លៀតឱកាស យកទីតាំងទៅ រកស៊ីប្រព្រឹត្តបទល្មើសខុសច្បាប់ ជួញដូរមនុស្ស និងជួញដូរប្រើប្រាស់ គ្រឿងញៀន បើកបន ពេស្យាចារដាច់ខាត។ ត្រូវមានការយោគយល់ គោរពច្បាប់ទាំងអស់គ្នា រួមគ្នា ការពារសុវត្ថិភាព សន្តិសុខ ដើម្បីការពារអភិវឌ្ឍន៍ខេត្តព្រះសីហនុ របស់យើង ឲ្យមានការរីកចម្រើន មានសន្តិសុខសណ្តាប់ សុវត្ថិភាពល្អ ៕ ដោយ ៖ បញ្ញាស័ក្តិ

website_news/2018120902.txt · Last modified: 2018/09/12 12:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki