website_news:2018120904

កាសែតវៀតណាម៖ ថៃនឹងអនុញ្ញាតឲ្យពលករ ខុសច្បាប់វៀតណាម ធ្វើការក្នុងប្រទេស ខ្លួនបាន

https://www.dap-news.com/ ByID:115 Posted on September Thu, 2018 13:02

បរទេស៖ យោងតាមកាសែតថៃ បានឱ្យដឹងថា ដើម្បីទាក់ទាញពលករ ចំណាកស្រុក មកពីប្រទេសវៀតណាម គឺរដ្ឋាភិបាលថៃ បានអនុម័តលើ សំណើសុំអាជ្ញាប័ណ្ណ ឱ្យពលករវៀតណាម ខុសច្បាប់អាចធ្វើការនៅក្នុងប្រទេសថៃបាន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួង ការងារថៃ គឺលោក Adul Sangsingkeo ថា «សំណើនេះតម្រូវឱ្យកម្មករខុសច្បាប់ ជាលើកដំបូង ត្រូវត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយទើប ត្រឡប់មកប្រទេសថៃ ជាមួយនឹងប័ណ្ណការងារ»។ សំណើនេះផ្តល់អត្ថប្រយោជន៍ដល់ ប្រជាពលរដ្ឋវៀតណាមចំនួន ៥០.០០០នាក់ ដែលនឹងអនុញ្ញាតនៅក្នុងប្រទេសថៃក្នុងរយៈពេល ៣០ថ្ងៃ ជាទិដ្ឋាការទេសចរណ៍ ហើយនៅតែបន្តធ្វើការខុសច្បាប់។ បញ្ជីការងារសម្រាប់ពលរដ្ឋវៀតណាម ដែលត្រូវបាន គេផ្តល់ការងារធ្វើឱ្យប្រទេសថៃបន្ថែមនោះ គឺមានការងារផ្ទះ និងពលករផ្សេងៗ ចំណែក ឧស្សាហកម្ម នៅប្រទេសថៃ គឺបើកទូលាយសម្រាប់ ពលករវៀតណាម នោះគឺផ្នែក សណ្ឋាគារ និងទេសចរណ៍។

សូមជម្រាបថា គោលនយោបាយដូចគ្នានេះ ក៏ត្រូវបានអនុវត្តចំពោះ ពលករចំណាកស្រុកមកពីឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ ប៉ុន្តែអាចធ្វើទៅបាន គឺក្រោយពេលដែលថៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយប្រទេសទាំងបួន ទៅលើកិច្ចសហប្រតិបត្តិការ ផ្តល់ការងារ បន្ថែមមកប្រទេសថៃ៕ ប្រែសម្រួលៈ ណៃ តុលា

tag>សារព័ត៌មាន បរទេស}}

website_news/2018120904.txt · Last modified: 2018/09/12 12:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki