website_news:2018130201

ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានវិលត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបំពេញទស្សនៈកិច្ចនៅប្រទេសម៉ាឡេស៊ី

https://www.mlvt.gov.kh/ សុក្រ, 09 កុម្ភៈ 2018 19:34 | Written by MLVT

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើដំណើរទៅកាន់ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីបច្ចេកទេសជាន់ខ្ពស់លើកទី៥ និងថ្នាក់រដ្ឋមន្ត្រីលើកទី៤ ក្នុងការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលម៉ាឡេស៊ី ស្តីពី “ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី “។

បន្ទាប់ពីដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីបច្ចេកទេសជាន់ខ្ពស់លើកទី៥ និងថ្នាក់រដ្ឋមន្រ្តីលើកទី៤ ជាមួយ ឯកឧត្តម Dato’ Sri Richard Riot Anak Jaem រដ្ឋមន្រ្តីក្រសួងធនធានមនុស្សនៃប្រទេសម៉ាឡេស៊ី នៅទីក្រុង Putrajaya ដើម្បីបន្តពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ដីពីការជ្រើសរើស ណែនាំតម្រង់ទិស ការបញ្ជូន និងការគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឱ្យបានឆាប់ ដើម្បីធានាដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាទៅធ្វើការនៅទីនោះ។ នាល្ងាចថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានវិលត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព។

website_news/2018130201.txt · Last modified: 2018/02/13 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki