website_news:2018130202

អាជ្ញាធរថៃបញ្ចូនពលរដ្ឋខ្មែរ២នាក់មកកម្ពុជាវិញតាមច្រកអន្តរជាតិជាំ

http://www.rasmeinews.com/ February 13, 2018, 7:27 AM

(ឧត្តរមានជ័យ)៖ប្រភពព័ត៌មានបានឱ្យដឹងថាអាជ្ញាធរថៃបានបញ្ចូនពលរដ្ឋខ្មែរចំនួន២នាក់មកកម្ពុជាវិញតាមច្រកអន្តរជាតិជាំស្រុកអន្លង់វែងកាលពីម៉ោង១១និង៣០នាទីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៨ដែលត្រូវចាប់ខ្លួនថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧ពីបទឆ្លងដែនកាប់ឈើក្រញ៉ូងខុសច្បាប់ក្នុងទឹកដីថៃ។ សមត្ថកិច្ចបានឱ្យដឹងថាជនពីរនាក់នោះជាប់គុកនៅខេត្តអូរប៊ុន ចូលតាមច្រកភូមិសាស្ត្រក្បាលអូរស្វាយ ស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។សមត្ថកិច្ចបានបន្តថា១/ វូត សុរិទ្ធ ភេទប្រុស ១៧ឆ្នាំ២/អង់ ឡុង ភេទប្រុស ១៧ឆ្នាំនាក់ទាំង២រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕S/

website_news/2018130202.txt · Last modified: 2018/02/14 11:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki