website_news:2018130207

ពលករខ្មែរជាង៤ម៉ឺននាក់ នឹងទទួលបានការងារស្របច្បាប់នៅក្រៅប្រទេស

http://kleykley.sabay.com.kh/ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ម៉ោង 09:56

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនចំនួន ៨៥ និងតាមប្រព័ន្ធអនុគ្រោះមុខរបរ (EPS) បានធ្វើការជ្រើសរើស និងបញ្ជូនពលករទៅធ្វើការដោយ ស្របច្បាប់នៅក្រៅប្រទេស ដែលមានពលករសរុបចំនួន ៤៥៧៩៧ នាក់ (ស្រីចំនួន ១៨២៨០ នាក់)។

ការបង្ហាញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពីរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ។

ពលករដែលបញ្ជូនទៅធ្វើការនៅក្រៅប្រទេសមានដូចជា ប្រទេសថៃ ចំនួន ៣៥៦៧៤ នាក់ (ស្រី ១៥០៨០នាក់)។ ប្រទេសជប៉ុន ចំនួន ២២៨០នាក់ (ស្រី ១២៤១នាក់)។ ប្រទេសសិង្ហបុរី ចំនួន ១៣៨នាក់ (ស្រី)។ ប្រទេសម៉ាឡេស៊ី ចំនួន ២៧នាក់ (ស្រី៧នាក់)។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចំនួន ១២នាក់ (ស្រី)។ តំបន់រដ្ឋាភិបាលពិសេសហុងកុង ចំនួន ៥នាក់ (ស្រី)។ ហើយបានបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េតាមប្រព័ន្ធអនុគ្រោះមុខរបរ (EPS) ចំនួន ៧៦៦១នាក់ (ស្រីចំនួន ១៧៩៧នាក់)៕ អត្ថបទ៖ សោភា

website_news/2018130207.txt · Last modified: 2018/02/13 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki