website_news:2018130208

ឆ្នាំ២០១៧សមត្ថកិច្ច បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្ម ផ្លូវភេទ មានកើនឡើង

http://bayontv.com.kh/ 13/02/2018

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០១៧ អគ្គស្នងការនគរបាលជាតិ សហការជាមួយព្រះរាជអាជ្ញាតាមរាជធានី-ខេត្ត បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្ម ផ្លូវភេទ បានចំនួន ១៥៩ករណី (លើ៩២ករណី បើធៀបនឹង ឆ្នាំ២០១៦ កើនឡើងចំនួន៦៧ករណី)។

របាយការណ៍ បានឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅសាលាដំបូង បានចំនួន ២០៣នាក់/១១៣នាក់ កើនឡើងចំនួន៩០នាក់ ស្រី៦១នាក់ អនីតិជន១៧នាក់ ត្រូវបានចាប់ខ្លួន។ ក្នុងចំណោមជនសង្ស័យដែលជាបរទេសចំនួន២០នាក់ មាន៨សញ្ជាតិរួមមាន ចិន៩នាក់ វៀតណាម៣នាក់ អង់គ្លេស២នាក់ ហូឡង់២នាក់ ជប៉ុន១នាក់ អាមេរិក១នាក់ រុស្ស៊ី១នាក់ និងឆេក១នាក់។

ដោយឡែកជនរងគ្រោះដែលសង្គ្រោះ បានក្នុងករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន៣៤៥នាក់/២៩៨នាក់ ថយចុះចំនួន៤៧នាក់ ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ចំនួន១៣៨នាក់ អាយុពី១៥ទៅ១៧ឆ្នាំ ចំនួន៤០នាក់ និងអាយុ១៨ឆ្នាំឡើង ចំនួន១៦៧នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចចំនួន១២០នាក់ អង្គការចំនួន៥នាក់ និងទៅគ្រួសារចំនួន២២០នាក់។

របាយការណ៍ បានបន្តថា ករណីអំពើជួញដូរមនុស្សបង្ក្រាបបាន ៤៨/២២លើក កើន២៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៧២នាក់ ស្រី៣៧នាក់ ជនបរទេសចំនួន៨នាក់ រួមមាន ចិន៣នាក់ ជប៉ុន១នាក់ វៀតណាម១នាក់ អាមេរិក១នាក់ រុស្ស៊ី១នាក់ និងអង់គ្លេស១នាក់។ សង្គ្រោះជនរងគ្រោះចំនួន១២៩នាក់ ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ចំនួន៣២នាក់ (២៤.៨០%) អាយុពី១៥ទៅ១៧ឆ្នាំ ចំនួន១៩នាក់ (១៤.៧២%) និងអាយុ១៨ឆ្នាំឡើង៧៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ចំនួន២៤នាក់ អង្គការ១នាក់ និងទៅគ្រួសារ១០៤នាក់៕

website_news/2018130208.txt · Last modified: 2018/02/13 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki