website_news:2018130209

លោករដ្ឋមន្ត្រីក្រសួងការងារថៃ ចុះត្រួតពិនិត្យសូន្យ(OneStopService)នៅក្នុងក្រុងកូរាត

http://www.prakpheaktra.com February 13, 2018

កាលពីថ្ងៃច័ន្ទទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ម្សិលមិញនេះ លោករដ្ឋមន្ត្រីក្រសួងការងារថៃ បានចុះត្រួតពិនិត្យទីតាំងតប័ត្រស៊ីជម្ពូនិងធ្វើវីសារជូនពលករបរទេស ឬហៅថាសូន្យ (វ៉ាន់ស្តប់សឺវីត) ដែលទីតាំងស្ថិតនៅក្នុងហាងទំនើបPlaza JomSurat ជាន់ទី6 ក្នុងក្រុងកូរាត ខេត្តណាខនរាចស៊ីម៉ា ក្នុងឱកាសចុះត្រួតពិនិត្យសូន្យខាងលើលោករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយនិយោជក និងបងប្អូនពលករខ្មែរដែលបានចូលមកបំពេញសំណុំបែបបទធ្វើវីសារពីរឆ្នាំនៅក្នុងសូន្យខាងលើដែរ។ បន្ទាប់ពីចុះត្រួតពិនិត្យទីតាំងសូន្យ (OneStopService) ខាងលើលោករដ្ឋន្ត្រីបានអំពាវនាវឲ្យថៅកែថៃប្រញាប់នាំពលករបរទេសទាំងអស់ ទៅធ្វើប័ត្រស៊ីជម្ពូ និងវីសាការងារអោយបានត្រឹមត្រូវមុនថ្ងៃទី31.03.2018 ហើយក្នុងនោះលោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ថៅកែថៃអោយនាំពលករទៅត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យរដ្ឋជាមុនសិន។

website_news/2018130209.txt · Last modified: 2018/02/13 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki