website_news:2018130304

អាជ្ញាធរថៃ, ស្ទាក់ចាប់រថយន្តដឹក(តាងដាវ)ខុសច្បាប់ចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេស

http://www.prakpheaktra.com March 13, 2018

រថយន្តមេខ្យល់ដឹកពលករចំណាកស្រុកខុសច្បាប់ ចំនួនពីរគ្រឿងបើកបុកកុងត្រូលត្រួតពិនិត្យរបស់សមត្ថកិច្ចព្រំដែនតំបន់ភូមិភាគខាងត្បូងនៃប្រទេសថៃឃាត់បានមួយគ្រឿងចំណែករថយន្តមួយគ្រឿងទៀតបើករត់គេចខ្លួនផុត។កាលពីវេលាម៉ោង09ព្រឹកថ្ងៃច័ន្ទ12 ខែមីនា ឆ្នាំ2018 កម្លាំងអាជ្ញាធរការពារព្រំដែនតំបន់ភូមិភាគខាងត្បូងនៃប្រទេសថៃបានធ្វើការស្ទាក់ប្រដេញចាប់រថយន្តមេខ្យល់ដឹកពលករចំណាកស្រុកខុសច្បាប់ចំនួនពីរគ្រឿង បន្ទាប់ពីរថយន្តរថយន្តទាំងពីរគ្រឿងនេះបានបើកបំបុកកុងត្រូលត្រួតពិនិត្យរបស់សមត្ថកិច្ចថៃ នៅត្រង់ចំណុច(ខួនមិតខួនមីន)ស្ថិតនៅក្នុងភូមិបានខួនមិត សង្កាត់ប៉ាឆីង ស្រុកចាក់ណាក់ ខេត្តសង់ក្លា ប្រទេសថៃ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃបានឲ្យដឹងថារថយន្តម៉ាក(ម៉ីស៊ុយម៉ីស៊ី)ពីរបាងមួយគ្រឿងពាក់ស្លាកលេខ2707ខេត្ដប៉ាតតានី ត្រូវបានកម្លាំងអាជ្ញាធរថៃប្រដេញធ្វើការស្ទាក់ចាប់បានខណៈពេលកំពុងបើករត់ជារថយន្តមួយគ្រឿងទៀត បន្ទាប់ពីបុកកុងត្រូលត្រួតពិនិត្យរបស់សមត្ថកិច្ចថៃ ក្នុងស្ទាក់ចាប់រថយន្តខាងលើកម្លាំងសមត្ថកិច្ចថៃ បានរកឃើញពលករចំណាកខុសច្បាប់សញ្ជាតិភូមាចំនួន 07នាក់ ព្រមទាំងឃាត់ខ្លួនបានមេខ្យល់ជាបើកបររថយន្តខាងលើ01នាក់ផងដែរ ចំណែករថយន្តម៉ាកtoyota vigosពណ៌អត់ពាក់ស្លាកលេខមួយគ្រឿងទៀតបានបើករត់គេចខ្លួនផុត។

តាមការសាកសួរសមត្ថកិច្ចពលករភូមាម្នាក់បានប្រាប់សមត្ថកិច្ចអោយដឹងថាពួកគេបានលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសថៃដោយមានមេខ្យល់នាំចូលមកដោយគិតថ្លៃធ្វើដំណើរក្នុងមនុស្សម្នាក់1500฿ ក្រោយពេលឃាត់ខ្លួនពលករចំណាកខុសច្បាប់និងមេខ្សល់ត្រូវសមត្ថកិច្ចបញ្ជូនយកទៅការសាកសួរបន្ថែមនៅអធិការដ្ឋានត្រួតខេត្តសង់ក្លាដើម្បីចាត់វិធានការតាមផ្លូវ។

website_news/2018130304.txt · Last modified: 2018/03/13 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki