website_news:2018130801

អស់ទាស់ហ្មង, ចិននៅព្រះសីហនុបង្កើតសេវាកម្មពិសេស!

http://www.rasmeinews.com/ August 11, 2018, 11:28 AM

ដោយ: មុនីរ័ត្ន / ភ្នំពេញ: ខិត្តប័ណ្ណរូបស្ត្រីចិនស្រស់ស្អាតស្រាតននលគោក និងមានសរសេរអក្សរចិនអមជាមួយ រួមទាំងដាក់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ត្រូវបានចែកចាយពេញខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលជាសំបូរដោយភ្ញៀវទេសចរចិន។ ខិត្តប័ណ្ណនេះ គឺមានក្រុមស្រីៗដើរចែកនៅតាមបន្ទប់ភ្ញៀវដែលស្នាក់នៅសណ្ឋាគារ និងនៅតាមទីសាធារណៈមួយចំនួននៅក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១១ ខែសីហា នេះថា ចំពោះករណីនេះ ពិតជាកើតមាននៅខេត្តព្រះសីហនុ ពិតប្រាកដមែន ហើយលោកបានបញ្ជាឲ្យខាងជំនាញធ្វើការស្រាវជ្រាវករណីនេះ។ លោកបានបញ្ជាក់ថា “សមត្ថកិច្ចកំពុងតែឃ្លាំចាំចាប់ និងស្រាវជ្រាវ ពីព្រោះមានស្រីៗកាន់ខិត្តប័ណ្ណនឹងដើរចែកតាមបន្ទប់ភ្ញៀវ។ យើងកំពុងឲ្យខាងជំនាញស្រាវជ្រាវករណីនេះ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងការិយាល័យជួញដូរផ្លូវភេទ ដើម្បីចុះធ្វើការងារនេះ។ យើងមានចំណាត់ការហើយ”។ លោកស្នងការបានបន្តថា រហូតមកដល់ពេលនេះ នៅមិនទាន់មានការឃាត់ខ្លួនអ្នកដើរចែកខិត្តប័ណ្ណនោះនៅឡើយទេ៕ ល/សរន

website_news/2018130801.txt · Last modified: 2018/08/13 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki