website_news:2018131210

សម្តេច ស ខេង អំពាវនាវកុំស៊ីឈ្នួលពពោះជំនួស ព្រោះជាអំពើខុសច្បាប់

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 13 December, 2018

ភ្នំពេញ ៖ ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៨ នេះ សម្តេច ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋកុំស៊ីឈ្នួលពពោះជំនួស ដើម្បីជាមធ្យោបាយក្នុងការដោះស្រាយជីវភាព ពីព្រោះការពពោះជំនួស ជាអំពើបាប និងជាអំពើខុសច្បាប់។ ជាមួយគ្នានេះ សម្តេច ស ខេង ក៏បាន ស្នើដល់អាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស និងបង្កាទប់ស្កាត់បទល្មើសដទៃទៀត ផងដែរ។

សូមបញ្ជាក់ថា កន្លងទៅសមត្ថកិច្ច បានចាប់ឃាត់ខ្លួនស្ត្រីពពោះជំនួស៣២នាក់ និងមនុស្ស៥នាក់ទៀតជាមេខ្យល់ ក្នុងនោះមានជនជាតិចិនម្នាក់ផងដែរ។ ការពពោះជំនួស ជាអំពើមួយខុសច្បាប់ ដែលចាត់ទុកជាបទល្មើសការជួញដូរមនុស្សផងដែរ។ ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ មានស្ត្រីស៊ីឈ្នួលពពោះជំនួសមួយចំនួន ត្រូវបានដោះ លែងឲ្យត្រឡប់ទៅផ្ទះវិញហើយ ដោយភ្ជាប់ជាមួយលក្ខខណ្ឌត្រូវចិញ្ចឹមកូនដោយខ្លួនឯង៕

website_news/2018131210.txt · Last modified: 2018/12/13 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki