website_news:2018131213

តុលាការផ្ដន្ទាទោសបុរសអង់គ្លេស និងប្រពន្ធវៀតណាមដាក់ពន្ធនាគារ៥ឆ្នាំ លើបទល្មើសទិញពេស្យាចារកុមារ

https://www.chnchannel.com/ ថ្ងៃទី 12 ខែ ធ្នូរ ឆ្នាំ 2018

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទ ទិញពេស្យាចារកុមារ និងបទអូសទាញពេស្យាចារកុមារ។ សាលក្រមតុលាការក៏បាន បង្គាប់ឱ្យជនត្រូវចោទសងជម្ងឺចិត្តឱ្យកុមារីវៀតណាមប៣នាក់ ក្នុងទឹកប្រាក់ចំនួន១២,០០០ដុល្លារផងដែរ ហើយបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់បើជនជាប់ចោទកើតទុក្ខមិនសុខចិត្តនិងសាលក្រម ។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសមានទី១ឈ្មោះ Cliv Robert Kingsley អាយុ៦៨ឆ្នាំ ជនជាតិអង់គ្លេស ។ ទី២ឈ្មោះ ជា សុចាន់ធី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ។ Robert Kingsley និងជា សុចាន់ធី ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចាប់ខ្លួនកាលពីថ្ងៃទី ២៩មេសា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់ពួកគេក្នុងសង្កាត់ទួទំពួង១ខណ្ឌចម្ការមន ជាមួយនិងកុមារីវៀតណាមក្មេងៗ៤នាក់ ។ ការចាប់ខ្លួនលោក រ៉ូបឺតនិងប្រពន្ធ ជនជាតិវៀតណាមដោយសារអាជ្ញាធររកឃើញថា លោករ៉ូបឹតបានអូសទាញកុមារីវៀតណាមក្មេងៗមកធ្វើជាកូនចិញ្ចឹមហើយក៏ឆ្លៀតកេងប្រវ័ញ្ជផ្លូវភេទជាមួយក្មេងៗទាំងនោះ ។ នៅក្នុងសវនាការអសាធារណៈ កាលពីដើមខែធ្នូ លោក រ៉ូបឹត និងប្រពន្ធ របស់គាត់បានបដិសេធចំពោះការចោទប្រកាន់ ប៉ុន្តែលោកគ្មានភស្តុតាងដើម្បីដោះបន្ទុកទេ ៕ដោយ៖ អ៉ី បញ្ញា

website_news/2018131213.txt · Last modified: 2018/12/13 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki