website_news:2018140202

កម្ពុជា-ថៃឯកភាពបញ្ចប់ការផ្តល់ភាពស្របច្បាប់ជូនពលករខ្មែរ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ម៉ោង ១០:១៦អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ៖ ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ចប់ភាពស្របច្បាប់ជូនពលករខ្មែរដែលបម្រើការងារនៅប្រទេសថៃ ឲ្យបានបំណាច់ខែមិថុនា ឆ្នាំ២០១៨ ខាងមុននេះ ។ ការឯកភាពនេះធ្វើលើកឡើងរវាងជំនួបពិភាក្សាការងារលោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយលោក Pol Gen. Adul sangsingkeo រដ្ឋមន្ត្រីក្រសួង ការងារព្រះរាជាណាចក្រថៃដែលដឹកនាំប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជាកាលពីរសៀលថ្ងៃ១៣ ១៤ កម្ភះ ឆ្នាំ ២០១៨ នៅសណ្ឋាគារ ភ្នំពេញ ។

ភាគីទាំង២វាយតម្លៃកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើក្នុងការដោះស្រាយបញ្ហាពលករ កម្ពុជានៅថៃប្រកបដោយលទ្ធផលល្អ ។ មជ្ឈមណ្ឌលទាំង៣នៅបាងកករ៉ាកយ៉ង និងសុងខ្លាបានដំណើរការល្អ ។ បានធ្វើលិខិតធ្វើដំណើរ TD ប័ណ្ឌ OCWC ដែលបានផ្ដល់ជូនពលករ១ថ្ងៃ ១៧០០ ទៅ១៨០០នាក់ ។ មកទល់ពេលនេះនៅសល់ប្រហែល៣៤ម៉ឺននាក់ទៀត ដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់ រហូត ដល់ខែមិថុនា ឆ្នាំ ២០១៨ ។ ជាងនេះទៀតភាគីទាំង២ ឯកភាពកំណត់ពេលបញ្ចប់ការងារថ្ងៃបំណាច់ខែមិថុនា រៀបចំក្រុមការងារចល័ត និងមជ្ឈមណ្ឌលបន្ថែម ដើម្បីបង្កើនល្បឿនដល់៤០០០នាក់ ក្នុងមួយថ្ងៃ ។

ភាគីថៃកំណត់ទីតាំងរៀបចំបញ្ជីឈ្មោះ ពលករកម្ពុជា និងផ្ដល់ទិដ្ឋាការស្នាក់នៅ និងទិដ្ឋាការកាងារជូនពលករកម្ពុជា ។ រៀបចំក្រុមចម្រុះប្រចាំការនៅក្រសួងការងារថៃ ដើម្បីដោះស្រាយបញ្ហាក្នុងប្រតិបត្តិការ នេះ ។ បង្កើនស្មារតីសហប្រតិបត្តិការបងប្អូនទៅ កាន់ តែជិតស្និទ្ធ ថែម ទៀត ។ ក្នុងជំនួបនោះដែរភាគីថៃសុំអញ្ជើញរដ្ឋមន្ត្រី និងក្រុមការងារបច្ចេកទេសកម្ពុជា ទស្សនកិច្ច នៅ ថៃក្នុងអំឡុងខែមិនា ឆ្នាំ២០១៨ នៅពេលតំណើរការផែនការថ្មី ៕

website_news/2018140202.txt · Last modified: 2018/02/14 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki