website_news:2018140204

កងទ័ពឈរជើងតាមបន្ទាត់ព្រំដែនត្រូវធ្វើយ៉ាងណាទប់ស្កាត់បទល្មើសឱ្យបាន

http://www.rasmeinews.com/ February 14, 2018, 9:46 AM

(ព្រះវិហារ)មេបញ្ជាការប្រតិបត្តិការសឹករងខេត្តព្រះវិហារបានណែនាំនិងជំរុញឲ្យកម្លាំងកងទ័ពទាំងអស់ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនត្រូវធ្វើយ៉ាងណាទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ជាពិសេសការលួចឆ្លងដែនទៅកាប់ឈើគ្រញូងនិងបទល្មើសគ្រឿងញៀនឆ្លងដែនដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យខានតែបាន។ ការជំរុញឱ្យកងកម្លាំងរក្សាសុខសុវត្ថិភាពជូនពលរដ្ឋនេះកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៨លោកឧត្ដមសេនីយ៍ត្រីច័ន្ទសុភ័ក្ត្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ រួមដំណើរដោយថ្នាក់ដឹកនាំតំបន់សឹក បានអញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅចំណុចនាគបួស របស់វរសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះលោកមេបញ្ជាការបានផ្ដាំផ្ញើដល់នាយទាហាននាយទាហានរង និងពលទាហានធ្វើយ៉ាងរក្សាសុខភាពឲ្យបានល្អទើបអាចសម្រេចរាល់ការងារទាំងឡាយរបស់អង្គភាពបាន។ លើសពីនេះលោកក៏បានជំរុញឲ្យកងកម្លាំងទាំងអស់ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវបទល្មើសទាំងឡាយ ដូចជា ការទប់ស្កាត់ពលករលួចលបចូលកាប់ឈើគ្រញូងខុសច្បាប់ ការជួញដូរគ្រឿងញៀន។ល។ ពិសេសជាងនេះកងកម្លាំង គឺត្រូវធ្វើយ៉ាងណា រក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នាឱកាសនោះ លោកមេបញ្ជាការ និងនាយទាហានបានជួយឧបត្ថម្ភថវិកា និងសម្ភារៈឧបភោគបរិភោគមួយចំនួន។លោក ច័ន្ទ សុភ័ក្ត្រា ជួយជាថវិកាចំនួន៤០០.០០០រៀល,មី៣កេស,ទឹកក្រូច១កេស, ត្រីខ១កេស,។ លោកវរសេនីយ៍ទោ យ៉ាន់ សុធា ថវិកា១៦០.០០០រៀល សម្រាប់ទិញធុងស្តុកទឹកចំនួន២ និងលោកវរសេនីយ៍ត្រី ហូ សិលា ថវិកា១៦០.០០០រៀល សម្រាប់ទិញធុងស្តុកទឹកចំនួន២។

បន្ទាប់ពីការចុះសួរសុខទុក្ខកងកម្លាំងនៅចំណុចនាគបួស របស់វរសេនាតូចលេខ១ លោកមេបញ្ជាការ បានបន្តដំណើរចុះត្រួតពិនិត្យមើលលេណដ្ឋាន ដែលកំពុងកសាងសងនៅទីបញ្ជាការវរសេនាតូចលេខ១ អណ្តូងរយផងដែរ៕S/ដោយ៖សៅវ៉ាន់ឌី

website_news/2018140204.txt · Last modified: 2018/02/14 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki