website_news:2018140206

ដំណឹងល្អ ក្រសួងការងារថៃប្រកាសអនុញ្ញាតឲ្យពលករខ្មែរប្ដូរថៅកែថ្មីបាន នៅសូន្យ(OneStopService)

http://www.prakpheaktra.com February 13, 2018

យោងតាមលិខិតប្រកាសរបស់ក្រសួងការងារថៃលេខ (รง០៣១៦/២៨៣៩០) ចេញសេចក្ដីប្រកាសនៅថ្ងៃច័ន្ទទី១២ ខែកុម្ភ: ឆ្នាំ២០១៨ បានប្រកាសអនុញ្ញាតអោយពលករបរទេសមានខ្មែរ,ឡាវ,ភូមា កំពុងកាន់លិខិតបញ្ជាក់ទំនាក់ទំនងឬហៅថា(លិខិតលុងបៀន)និងតប័ត្រស៊ីជម្ពូ ដែលកំពុងធ្វើការខុសនិយោជក(ខុសថៅកែ) សូមប្រញាប់រួសរាន់អោយថៅកែថ្មីនាំទៅដំណើរការប្ដូរថៅកែ អោយបានត្រឹមត្រូវនៅមុនថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងសូន្យ (OneStopService) គ្រប់ខេត្តក្រុងទូទាំងប្រទេសថៃ ដោយមិនចាំបាច់មានលិខិតចែងបញ្ជាក់ពីថៅកែដើមឡើយ។ អាស្រ័យហេតុនេះសូមបងប្អូនពលករខ្មែរដែលកំពុងធ្វើការខុសថៅកែទាំងអស់ សូមប្រញាប់រួសរាន់ទៅប្ដូរថៅកែថ្មីអោយបានត្រឹមត្រូវតាមលក្ខខ័ណ្ឌច្បាប់ការងារថៃដែលបានបានកំណត់។

website_news/2018140206.txt · Last modified: 2018/02/14 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki