website_news:2018140301

ពលករខ្មែរចាប់ផ្តើមវិលមកធ្វើការក្នុងស្រុកដោយសារលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលកើនឡើង

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 14 March, 2018

ភ្នំពេញ ៖ ដោយសារកម្លាំងពលកម្មមួយចំនួនធំ បានចេញទៅធ្វើការងារនៅក្រៅប្រទេស ធ្វើឱ្យខ្វះ កម្លាំងពលកម្មនៅក្នុងស្រុកយ៉ាងច្រើន ដែលជាហេតុធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលមានការព្រួយបារម្មណ៍ នឹងប្រឹងប្រែងរកយន្តការ ដើម្បីឱ្យពលករបានត្រឡប់មកធ្វើការងារនៅក្នុងស្រុកវិញ។

ទាក់ទិននិងបញ្ហាកង្វះកម្លាំងពលកម្មនេះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា ថ្មីៗនេះ មានពលករមួយចំនួនបានវិលត្រលប់មកធ្វើការងារនៅក្នុងស្រុកវិញហើយ ដោយសារពួកគេមើលឃើញថា បច្ចុប្បន្ននេះ ប្រាក់ឈ្នួលនៅក្នុងស្រុកល្អ លក្ខខ័ន្តការងារក៏ល្អ ប្រព័ន្ធសន្តិសុខសង្គមក៏កាន់តែល្អ ធ្វើឱ្យការជ្រើសរើស និងបញ្ជូនពលករទៅក្រៅប្រទេសមានបញ្ហាពិបាកក្នុងការជ្រើសរើសផងដែរ។ លោក បណ្ឌិត រដ្ឋមន្ត្រីបន្ថែមថា ចំពោះការសម្រេចចិត្ត របស់បងប្អូនប្រជាពលរដ្ឋយើងមិនមានការហាមឃាត់ទេ គឺទុកលទ្ធភាពឱ្យគាត់ ពិនិត្យ ពិចារណា និងសម្រេចដោយខ្លួនឯង ដោយស្ម័គ្រចិត្ត ។ រាជរដ្ឋាភិបាលមិនបង្ខំ ឬ ជម្រុញនោះទេ បើគាត់សម្រេចចិត្តបែបណានោះយើងនិងគោរពតាមការសម្រេចចិត្តនោះ បើគាត់សម្រេចយកការចេញទៅក្រៅប្រទេស រដ្ឋាភិបាលនឹងរៀបចំបែបបទនិតិវិធីបញ្ជូនគាត់ទៅ ហើយតាមការពារ ដូចដែលបានផ្តល់សេវាជូននាពេលបច្ចុប្បន្ននេះស្រាប់។ យ៉ាងណា លោក បណ្ឌិត អ៊ិត សំហេង បញ្ជាក់ថា បើទោះជានៅក្នុងស្រុកមានការខ្វះកម្លាំងពលកម្មយ៉ាងណាក៏ដោយ ប៉ុន្តែកូតាពីប្រទេសកូរ៉េ ហុងកុង ជប៉ុន ម៉ាឡេស៊ី និងប្រទេសថៃក៏នៅតែមានជាធម្មតា។

ជាមួយគ្នានោះដែរ ទាក់ទិននិងការនាំចេញ ផ្នែកវាយនភណ្ឌកាត់ដេរវិញ លោកបណ្ឌិត រដ្ឋមន្ត្រី ក៏បានអះអាងថា ការបញ្ជាទិញពីទីផ្សារធំៗ ឬ ពីគ្រុមហ៊ុនធំៗ គឺពេញទាំងអស់ ព្រោះឯកឧត្តម បានជួបជាមួយរោងចក្រ ដែលផលិតសម្រាប់ផ្គត់ផ្គង់ការនាំចេញ បានឱ្យដឹងថា មកដល់ពេលនេះការបញ្ជារទិញពេញ ហើយបានពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ។ ដូច្នេះ សម្រាប់ឆ្នាំ២០១៨ រំពឹងថា ការនាំចេញនូវផ្នែកវាយនភណ្ឌកាត់ដេរ នឹងមានកំណើនថែមទៀត៕

website_news/2018140301.txt · Last modified: 2018/03/14 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki