website_news:2018140302

វិចារណកថាៈ ច្រករបៀងច្រើន កន្លែង ក្នុងខេត្តបន្ទាយមានជ័យ នៅតែដំណើរ ការយ៉ាងរលូន

https://www.dap-news.com/kh/ ថ្ងៃពុធ, ១៤ មិនា ២០១៨ 10:50 ដោយ: វាសនាដារាវិជ័យ ID:012

សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន ក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់ នៅតែមានច្រករបៀង ដំណើរការយ៉ាងរលូនដដែល ព្រោះសមត្ថកិច្ចការពារព្រំដែន នៅតែបន្ត បើកច្រករបៀងដូចមុនដដែល ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។ ប្រភពបានឲ្យដឹងទៀតថានៅ តាមច្រករបៀងទាំងនោះសមត្ថកិច្ចបាន ឃុបឃិតឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញខុស ច្បាប់ ពីប្រទេសថៃតាមអំពើចិត្ត ហើយក៏មានឈ្មួញនាំចេញ ទំនិញពីប្រទេសកម្ពុជា ចូលទៅ ប្រទេសថៃ តាមច្រករបៀងទាំងនោះដែរ ។ ប្រការនេះហើយដែលធ្វើ មានការរិះគន់ថា មន្រ្តី អាជ្ញាធរ និងសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ មិនអនុវត្តន៍តាមបទបញ្ជា របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃដែល តម្រូវឲ្យ បិទច្រករបៀងតាមព្រំដែន កម្ពុជា-ថៃ ទាំងស្រុងនោះទេ ព្រោះ ច្រករបៀងជាច្រើនកន្លែងកំពុងដំណើរការយ៉ាងរលូន។

ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ច្រករបៀងដើមគ ក្នុងភូមិក្បាលកោះ ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់អង្គភាពនគរបាលវរការពារព្រំដែនលេខ៨៩១ កំពុងដំណើរការយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា នៅច្រក របៀងដើមគ សព្វថ្ងៃនេះមានឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ជាពិសេសនៅពេលយប់ ហើយអ្វីៗអាចប្រព្រឹត្តទៅបានយ៉ាងរលូនគឺមានការឃុបឃិតជាប្រព័ន្ធ។ នៅច្រកនេះដែរមានឈ្មួញខ្មែរដឹកជញ្ជូនទំនិញទៅលក់នៅស្រុកថៃតាមអំពើចិត្ត ហើយមានករណីពលករខ្មែរឆ្លងដែន ខុនច្បាប់ចូលទឹកដីថៃ រកការងារធ្វើ ដោយសារមានសមត្ថកិច្ច ប្រចាំច្រករបៀងឃុបឃិត ជាមួយមេខ្យល់ ដើម្បី ប្រមូលលុយ តាមរបៀងពុករលួយយ៉ាងសុខស្រួល។ ការដែលឈ្មួញនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងដើមគ ភូមិ ក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែ ៗហើយ ផលប្រយោជន៍បានទៅលើក្រុមមន្រ្តី និងសមត្ថកិច្ចពុករលួយ ដែលគិតតែផលប្រយោជន៍ ផ្ទាល់ខ្លួន។

ប្រភពពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានឲ្យដឹងថាច្រក របៀងអូរបីជាន់ នៅតែដំណើរការដូចមុន ដដែល ហើយឈ្មួញនៅតែអាចនាំចូលទំនិញ គេចពន្ធនិងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថាសមត្ថកិច្ច យោធានិងសមត្ថកិច្ច នគរបាលឈរជើង តាមព្រំដែន នៅច្រករបៀងអូរពីជាន់ នៅតែបន្តឃុបឃិតឲ្យឈ្មួញ នាំចូលមាន់រស់ ជ្រូករស់និងគោក្របី ពីទឹកដីថៃយ៉ាងគគ្រឹកគគ្រេងហើយក៏មាន ការឃុបឃិតពីមន្រ្តីពេទ្យសត្វ និងសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត ផងដែរ។ ក្នុងនោះមានឈ្មួញជាមន្រ្តីនគរបាលនិងមន្រ្តីយោធា មួយ ចំនួនបានធ្វើសកម្មភាពលួចនាំចូលម៉ូតូគេចពន្ធទំនើបៗក៏ ដូចជានាំចូលរថយន្តគេចពន្ធ និងរថយន្តចង្កូតស្ដាំពីទឹកដីថៃ ដោយគ្មានញញើតអ្វីទាំងអស់។ មន្ត្រីអាជ្ញាធរនិង សមត្ថកិច្ច ក្នុងខេត្ត បន្ទាយមានជ័យ បានមើលរំលងបញ្ហាទាំងនេះក្នុងខណៈដែល បទល្មើសឆ្លងដែនកើត ឡើងកាន់តែច្រើនជាងមុនទៅទៀត។

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយ ឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ បានឲ្យដឹងថានៅច្រក របៀងប្រាសាទត្បែង មួយរយៈកន្លងទៅនេះមានឈ្មួញដឹកធ្យូង ចូលទឹកដីថៃរាប់ម៉ឺនការុង ហើយធ្យូងទាំងនោះមានប្រភពចេញពីខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ប្រភពបានឲ្យដឹងទៀតថាមន្រ្តីយោធានិងមន្រ្តីនគរបាលប្រចាំ ច្រករបៀងប្រាសាទ ត្បែង គាបយកលុយពីឈ្មួញដឹកធ្យូងក្នុងមួយការុង១៥០០រៀល ហើយ បើកដៃឲ្យឈ្មួញដឹកជញ្ជូនធ្យូងចូលទឹកដីថៃតាមអំពើចិត្តតែម្ដង។ ប្រការនេះកំពុងធ្វើឲ្យព្រៃ ដែលសេសសល់ក្នុងខេត្ត ឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យ ត្រូវប្រឈមនឹងសេចក្ដី វិនាស ព្រោះសកម្មភាពកាប់ឈើដុតធ្វើធ្យូងលក់កំពុងកើត ឡើងយ៉ាងរាលដាល ព្រោះមាន ឈ្មួញចាំទិញធ្យូងដឹកជញ្ជូនទៅ ប្រទេសថៃ។ រហូតមកដល់ពេលនេះ សកម្មភាពឈ្មួញ ដឹកជញ្ជូ នធ្យូងទៅលក់នៅប្រទេសថៃ តាមច្រករបៀងប្រាសាទត្បែងនៅ តែកើតឡើងយ៉ាង ពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ច នគរបាលនិងយោធាប្រចាំ ច្រកនេះដែលគិត គូរតែរឿងតែរឿងផលប្រយោជន៍ផ្ទាលខ្លួន។

ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក៏បានឲ្យដែរថាបច្ចុប្បន្នឈ្មួញមួយចំនួននៅតែនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ម៉ូតូគេចពន្ធនិងរថយន្តចង្កូតស្ដាំតាមច្រករបៀងចំការគ ឃុំស្លក្រាម ស្រុកស្វាយ ចេក យ៉ាងរលូនព្រោះមានការឃុប ឃិតពីសមត្ថកិច្ច ប្រចាំច្រកនេះ។ ប្រភពបានឲ្យដឹង ទៀតថាឈ្មួញដែលរក់ស៊ីនាំ ចូលម៉ូតូគេចពន្ធនិងរថយន្តចង្កូតស្ដាំ តាមច្រករបៀង ចំការគ ស្រុកស្វាយចេក គឺជាសាច់ញាតិរបស់មន្រ្តីជាន់ខ្ពស់នៅក្នុង ខេត្តបន្ទាយមានជ័យផងដែរ។ ហេតុនេះហើយទើបសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ាបបង្រ្កាបឈ្មួញ ទាំងនោះ ព្រោះខ្លាចឥទ្ធិពលមន្រ្តី ជាន់ខ្ពស់ដែលជាខ្នងបង្អែករបស់ក្រុមឈ្មួញ ហើយ សមត្ថកិច្ចខ្លះ ជាអ្នកឃុបឃិតទទួលផលប្រយោជន៍ពីឈ្មួញ។ សរុបសេចក្ដី មកច្រក របៀងជាច្រើនកន្លែងតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ នៅតែដំណើរការយ៉ាង រលូនបើទោះបីថ្នាក់ដឹកនាំក្រសួង មហាផ្ទៃចេញបទបញ្ជាឲ្យបិទច្រក របៀងទាំង នោះយ៉ាងណាក៏ ដោយព្រោះសមត្ថកិច្ចប្រចាំច្រករបៀងទាំងនោះ មិនខ្វល់ពីរឿង អនុវត្តន៍តាមបទបញ្ជា របស់ថ្នាក់លើឡើយ៕

website_news/2018140302.txt · Last modified: 2018/03/14 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki