website_news:2018140305

រហូតដល់ពេលនេះ ក្រសួងការងារ ជួយរកការងារក្រៅប្រទេស ជូនពលរដ្ឋបានជាង១.២លាននាក់, នៅថៃច្រើនជាងគេមានជាង១លាននាក់

http://www.freshnewsasia.com/ 2018-03-14

(ភ្នំពេញ)៖ លទ្ធផលនៃសន្និបាតបូកសរុបការងារ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រហូតមកដល់ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល បានផ្ដល់សេវាជួយស្វែងរកការងារធ្វើនៅក្រៅប្រទេស ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់។ ក្នុងសេចក្ដីជូនដំណឹងអំពីលទ្ធផលសន្និបាត ដែលបានចេញផ្សាយនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងចំណោមពលករទាំង១.២លាននាក់នោះមាននៅ៖

* ប្រទេសថៃមានចំនួន ១,០៥៦,៣៥៨នាក់

* ប្រទេសកូរ៉េខាងត្បូងមានចំនួន ៤៤,២២៩នាក់

* ប្រទេសជប៉ុនមានចំនួន ៦,០០០នាក់

* ប្រទេសម៉ាឡេស៊ីមានចំនួន ៣០,០០០នាក់

* ប្រទេសសិង្ហបុរីមានចំនួន ៤៨៧នាក់

* តំបន់រដ្ឋបាលពិសេសហុងកុង បានចាប់ផ្ដើមបញ្ជូនពលការិនីមានចំនួន ១៥នាក់។

ចំណែកពលករបរទេស ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាវិញមានចំនួន ៣២,៥១២នាក់ ក្នុងនោះមាន ៩៣សញ្ជាតិ ដែលកំពុងបម្រើការងារនៅក្នុងគ្រឹះស្ថានចំនួន ៣,៩៦៩គោលដៅ។ នេះបើតាមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបង្ហាញថា ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានក្រសួងការងារ និងក្រសួងមហាផ្ទៃ បានផាកពិន័យជនបរទេសប្រកបមុខរបរ និងបម្រើការងារគ្មានប័ណ្ណការងារចំនួន១,៣៨៩នាក់៕

website_news/2018140305.txt · Last modified: 2018/03/14 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki