website_news:2018140306

ពលករខុសច្បាប់យ៉ាងហោចណាស់ចំនួន24នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួន

http://www.prakpheaktra.com March 13, 2018

ពលករខ្មែរនិងភូមាយ៉ាងហោចណាស់25នាក់ ត្រូវកម្លាំងអាជ្ញាធរតម្រួតទេសចរណ៍ និងតម្រួត191ថៃធ្វើការឃាត់ខ្លួននៅកណ្ដាលទីក្រុងបាងកកកាលពីថ្ងៃមុន។ កាលពីថ្ងៃសសុក្រទី09 ខែមីនា ឆ្នាំ2018 កន្លងទៅថ្មីៗនេះកម្លាំងសមត្ថកិច្ចតម្រួតទេសចរណ៍និងអាជ្ញាធរពិសេសថៃ បានបើកយុទ្ធនាការបិត(សយ) ចុះត្រួតពិនិត្យនិងបង្ក្រាបជនអន្តោប្រវេសន៍និងពលករខុសច្បាប់ដែលកំពុងធ្វើការស្នាក់នៅក្នុងតំបន់ផ្សាររាត្រីហៅ(តាឡាតរតហ្វៃ)សយរាដានៅកណ្ដាលទីក្រុងបាងកកប្រទេសថៃ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃបានប្រាប់ឲ្យដឹងថាជនអន្តោប្រវេសន៍សញ្ជាតិស្បែកខ្មៅចំនួន144នាក់ និងពលករសញ្ជាតិផ្សេងដែលលបលួចធ្វើការខុសច្បាប់ចំនួន 24នាក់ ។ បច្ចុប្បន្នជនអន្តោ ប្រវេសន៍និងពលករខុសច្បាប់ខុសច្បាប់ទាំងអស់ត្រូវបានអាជ្ញាធរថៃបញ្ជូនយកទៅធ្វើការសាកសួរនៅអធិការដ្ឋានតម្រួតទីក្រុងបាងកករួចឃុំខ្លួនទុកដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018140306.txt · Last modified: 2018/03/14 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki