website_news:2018140401

ស្ថានតំណាងកម្ពុជា អន្តរាគមន៍ជួយពលរដ្ឋខ្មែរ ៣០នាក់

https://www.dap-news.com/kh/ ព្រហស្បតិ៍, ១២ មេសា ២០១៨ 14:53 ដោយ: ដើមអម្ពិល ID:119

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសចំនួន៣ ក្នុងមានម៉ាឡេស៊ី វៀតណាម និងថៃ បានអន្តរាគមន៍ ជួយពលរដ្ឋខ្មែរចំនួន ៣០នាក់ ឲ្យបានវិលត្រឡប់មកស្រុកកំណើតវិញ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ មេសានេះ បានឲ្យដឹងថា ស្ថានទូតដែលបានអន្តរាគមន៍ ជួយពលរដ្ឋខ្មែររួមមាន៖

ទី១. ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ច របស់ ម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំ មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ចំនួន១២នាក់ ក្នុងនោះពលករ មានចំនួន៣នាក់ និងពលការិនី៧នាក់ ដែល បានទៅ ធ្វើការ ដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី និង២នាក់ ទៀតជាកុមារ។ ពលរដ្ឋទាំង១២នាក់ នោះបានមកដល់កម្ពុជា វិញ ជាបន្តបន្ទាប់ ចន្លោះ ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ។

ទី២. ស្ថានអគ្គ កុងស៊ុល កម្ពុជា ប្រចាំទីក្រុងហូជីមិញ បានសហការជាមួយ អាជ្ញាធរ វៀតណាម រៀបចំ មាតុ ភូមិ និវត្តន៍របស់ ពលរដ្ឋខ្មែរ១៤នាក់ (ក្នុងនោះកុមារ មានចំនួន១១នាក់) មានអាយុចន្លោះ ពី២ឆ្នាំ ដល់ ៦៧ឆ្នាំ មកពីខេត្ត ស្វាយរៀង ដែលចូល ទៅស្នាក់នៅនិង ប្រកប របរ លក់ ឆ្នោតដោយខុសច្បាប់ នៅក្នុង ប្រទេសវៀតណាម។ អាជ្ញាធរ វៀតណាម បានរៀបចំ អោយពលរដ្ឋខ្មែរ ស្នាក់ នៅ បណ្តោះ អាសន្ន ក្នុង មជ្ឈម ណ្ឌល គាំពារ សង្គមក្នុង ទីក្រុង ហូជីមិញ មុនពេលបញ្ជូនមក ស្ថាន អគ្គកុងស៊ុល។ ស្ថានអគ្គកុងស៊ុល បានជូនពលរដ្ឋទាំង១៤នាក់ មកកម្ពុជាវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បី ប្រគល់ ជូនអាជ្ញាធរកម្ពុជា ចាត់ចែង បញ្ជូនបន្ត ទៅស្រុកកំណើត។

ទី៣. ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសថៃ រួមនឹងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយ អាជ្ញាធរថៃ រៀបចំបញ្ជូនកុមារីចំនួន៤នាក់ មានអាយុចន្លោះពី៣ឆ្នាំដល់១៣ឆ្នាំ ដែល ទទួល រងគ្រោះ ដោយ ការ ជួញដូរ មនុស្ស ត្រឡប់មកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៨។

ផ្អែកតាមអនុស្សរណៈរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការ ប្រឆាំងនឹងការជួញដូរកុមារនិងស្រ្តី ហើយនិងការជួយដល់ជនរងគ្រោះដោយការជួញដូរ ក្រសួងអភិវឌ្ឍន៍ សង្គមនិងសន្តិសុខមនុស្សរបស់ថៃ បានជួយកុមារទាំង៤នាក់នេះ ដែលរងគ្រោះដោយការជួញដូរ និងបាន រក្សាទុកនៅមជ្ឈមណ្ឌលគាំពារសុខុមាលភាពសម្រាប់ជនរងគ្រោះដោយការជួញដូរ ហើយបានជូនព័ត៌មាន ទៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ដើម្បីរៀបចំមាតុភូមិនិវត្តន៍ ៕

website_news/2018140401.txt · Last modified: 2018/04/14 16:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki