website_news:2018140402

ក្រសួងការងារ ប្រកាស ចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ក្រុមហ៊ុន១ ដែល ជ្រើសរើសពលករដោយខុសច្បាប់

http://peoplenews.asia/ ដោយ ៖ សុខ សាន្ត ថ្ងៃទី14 ខែ04 ឆ្នាំ2018 ម៉ោង 8:23 AM

ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថាខ្លួននិងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច រៀបចំសំណុំឯកសារប្ដឹងក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ (CJ LABOUR SUPPLY CO., LTD)ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់ជាធរមាន បន្ទាប់ពី ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយបាននិងកំពុងឆបោកសាធារណជន ដោយក្លែងបន្លំប្រកាសអនុញ្ញាតរបស់ក្រសួងការងារ ដើម្បីធ្វើជាទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១២មេសា បានឲ្យដឹងថា ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ (CJ LABOUR SUPPLY CO., LTD) បាននិងកំពុងឆបោកសាធារណជន ដោយក្លែងបន្លំប្រកាសអនុញ្ញាតរបស់ក្រសួងការងារ ដើម្បីធ្វើជាទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់។ក្នុងសេចក្ដីប្រកាសដដែល បញ្ជាក់ថា ក្រសួងមិនបានផ្ដល់អាជ្ញាប័ណ្ណ និងអនុញ្ញាតឲ្យក្រុមហ៊ុនខាងលើ ជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថៃ គូវ៉ែត តំបន់រដ្ឋបាលពិសេសហុងកុង និងជប៉ុននោះទេ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច រៀបចំសំណុំឯកសារប្ដឹងទៅតុលាការ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់ជាធរមាន។ ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ (CJ LABOUR SUPPLY CO., LTD) មានទីតាំងស្ថិតនៅអគារលេខ១៣ ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

website_news/2018140402.txt · Last modified: 2018/04/14 16:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki